Breaking News

Our Latest Posts

កម្មវិធីអ៊ិជទីម៉ាក់(កាប្រមូលផ្តំសូត្រធម៌)របស់សាសនិកឥស្លាមឆ្នាំ ២០១៨ នឹងរៀបចំនៅថ្ងៃទី២៩.៣០.៣១ ខែ មិនា ២០១៨ នៅភូមិព្រៃពិស ខេត្តកំពង់ឆ្នាំង

តាមការជូនដំណឹងរបស់គណៈកម្មាការរៀបចំកម្មវិធីអ៊ីជទីម៉ាក់ បានអោយដឹងថា ក្នុងឆ្នាំ២០១៨ កម្មវិធីអ៊ិជទីម៉ាក់(កាប្រមូលផ្តំសូត្រធម៌)

Read More »

ព្រលានយន្តហោះថ្មី គ្រោងសាងសង់នៅក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ជាមួយទុនវិនិយោគ ១,៥០០លានដុល្លារអាមេរិក

(ភ្នំពេញ)៖ ទីតាំងព្រលានយន្តហោះថ្មីក្នុងប្រទេសកម្ពុជា ដែលមហាជនកំពុងទន្ទឹងរង់ចាំចង់ដឹងព័ត៌មានលំអិតនោះ ពេលនេះឯកសារបានទម្លាយមកហើយ។ ព្រលានយន្តហោះថ្មីនេះ នឹងសាងសង់លើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ដែលជាដីស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ យោងតាមលិខិតរបស់ទីស្តីការផ្ញើទៅរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន និងលោក ម៉ៅ ហាក់វណ្ណណាល់ រដ្ឋលេខខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដើម្បីសុំគោលការបង្កើតក្រុមហ៊ុន «ខេមបូឌា អ៊ែរផត អ៉ិនវេសមិន» បានឲ្យដឹងថា ព្រលានយន្តហោះថ្មីនេះ ត្រូវចំណាយទុនវិនិយោគរហូតដល់ទៅ ១,៥០០លានដុល្លារអាមេរិក។ ក្នុងនោះទឹកប្រាក់ ១,១០០លានដុល្លារ ជាកម្ចីពីធនាគារបរទេស និង ២៨០លានដុល្លារជារបស់ក្រុម OCIC របស់ឧកញ៉ា ពុង ខៀវសែ ហើយដើមទុនចុះបញ្ជីមានរហូតដល់ ១២០លានដុល្លារអាមេរិក។ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ម្សិលមិញនេះ លោក ពុង ខៀវសែ និងក្រុមហ៊ុនចិន ដែលដៃជាដៃគូវិនិយោគនោះ បានចុះហត្ថលេខារួចរាល់ហើយ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន …

Read More »

គណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជាចាប់ផ្តើមត្រួតពិនិត្យនិងចេញវិញ្ញាបត្របញ្ជាក់លើផលិតផល

ភ្នំពេញ ៖ ថី្មៗនេះគណៈកម្មាធិការ​ត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា​នៃ​ព្រះរាជាណាចក្រកម្ពុជាបានចាប់ផ្តើមចេញវិញ្ញាបត្រហាឡាល់បញ្ជាក់លើម្ហូបអាហារអនុញ្ញាតិតាមច្បាប់ឥស្លាមថាបងប្អូនមូស្លីមអាចបរិភោគបាននោះហើយ ។

Read More »

លោក អះម៉ាត់ យ៉ះយ៉ា ថ្លែងអំណរគុណនិងកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានបោះឆ្នោតក្នុងមហាសន្និបាតរបស់អង្គការសហប្រជាជាតិ ជុំវិញរឿងក្រុងយ៉េរ៉ូសាឡឹម ប៉ាឡេស្ទីន

ភ្នំពេញ ៖ នៅក្នុងលិខិតរបស់ លោក អះម៉ាត់ យ៉ះយ៉ា អតីតរដ្ឋលេខាធិការក្រសួងសង្គមកិច្ច ដែលបានផ្ញើជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០១៧ ដែលមជ្ឈមណ្ឌលព័ត៌មានមូស្លីម កម្ពុជាទទួលបានថ្មីៗនេះបាន

Read More »

ស្ត្រីមូស្លីមវ័យ៤៦ឆ្នាំ ឈរឈ្មោះប្រកួតប្រជែងជាមួយលោក ពូទីនក្នុងការបោះឆ្នោតនៅរុស្ស៊ីឆ្នាំ២០១៨

រុស្ស៊ី ៖ លោកស្រី អាយណា ហ្គាំហ្សាតូវ៉ា វ័យ ៤៦ ឆ្នាំ មកពី Dagestan បានចុះឈ្មោះជាផ្លូវការប្រកួតប្រជែងជាមួយលោកប្រធានាធិបតីរុស្ស៊ីវ្ល៉ាឌីមៀរពូទីននៅក្នុងការបោះឆ្នោតខែមីនាឆ្នាំ២០១៨។ អ្នកគាំទ្ររាប់ រយនាក់បានប្រមូលផ្តុំគ្នានៅជុំវិញនាងដើម្បីអបអរសាទរនៅក្រុង Makhachkala រដ្ឋធានី Dagestanកាលពីថ្ងៃសៅរ៍ ពីរថ្ងៃបន្ទាប់ពីនាងបានបញ្ជាក់ពីការចូលរួមប្រកួតប្រជែងរបស់គាត់ននៅលើទំព័រហ្វេសប៊ុក។ លោកស្រី Gamzatova ជាមេដឹកអ្នកប្រព័ន្ធផ្សព្វផ្សាយព័ត៌មានមូស្លីមធំបំផុតរបស់ប្រទេសរួមមានដូចជាទូរទស្សន៍ វិទ្យុ និងការបោះពុម្ពរសៀវភៅអំពី សាសនាឥស្លាមនិងដឹកនាំអង្គការសប្បុរសធម៌មួយ។ស្វាមីរបស់នាង Akhmad Abdulaev គឺជាមុហ្វទី( Mufti) ខេត្ត Dagestan ដែលជាខេត្តមានបញ្ហានៅ ប្រឈមមុខគ្នារវាងយុទ្ធជននិង កងកម្លាំងសហព័ន្ធដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ផងដែរ។

Read More »