ខ្មែរឥស្លាម១៧រូបជាប់ឈ្មោះជាបេក្ខជនឈរឈ្មោះបោះឆ្នោតក្នុងការបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រនីតិកាលទី៦ឆ្នាំ២០១៨ខាងមុខ

0
24

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆោ្នតហៅកាត់ថា គ.ជ.ប បានចេញសេចក្តីសម្រេចការទទួលស្គាល់ជាផ្លូវការ លើពាក្យសុំចុះបញ្ជីរបស់គណបក្សនយោបាយឈរឈ្មោះក្នុងការបោះឆ្នោតនិងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨។ នៅក្នុងចំណោមបេក្ខជនដែលឈរឈ្មោះបោះឆ្នោតនោះ មានបេក្ខជនជាខ្មែរឥស្លាមចំនួន១៧រូបមកពីគណបក្សនយោបាយចំនួន២ គឺមកពីគណបក្សប្រជាជនកម្ពុជាចំនួន១៣រូបដែលមាន បេក្ខជនពេញសិទ្ធិ៦រូប បេក្ខជនបម្រុង ៧រូប ចំណែកបេក្ខជនខ្មែរឥស្លាមដែលឈរឈ្មោះពេញសិទ្ធិចំនួន៤រូបទៀតមកពីគណបក្សហ្វ៊ុនស៊ិនប៉ិច។

គួរជម្រាបជូនដែរថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៩ខែកក្តដាឆ្នាំ២០១៨ខាងមុខនេះ គិតមកដល់ថ្ងៃនេះមានគណបក្សនយោបាយចំនួន៨ហើយដែល គ.ជ.ប បានប្រកាសចុះបញ្ជីជាផ្លូវការ ប៉ុន្តែនៅគណបក្សចំនួន១២ផ្សេងដែល គ.ជ.ប កំពុងត្រួតពិនិត្យ។No automatic alt text available.No automatic alt text available.No automatic alt text available.No automatic alt text available.No automatic alt text available.No automatic alt text available.No automatic alt text available.No automatic alt text available.No automatic alt text available.No automatic alt text available.No automatic alt text available.No automatic alt text available.