តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​បើក​ការ​ស៊ើប​អង្កេត​បទ​ឧក្រិដ្ឋ​កម្ម​លើ​ជន​ជាតិ​ភាគ​តិច​រ៉ូ​ហ៊ីង​យ៉ា​មុស្លីម

0
30

តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ បាន​បើក​ការស៊ើបអង្កេត​ជា​លើកដំបូង លើ​ការ​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋ​ ប្រឆាំង​ជនជាតិភាគតិច​មូ​ស្ល៊ី​ម​រ៉ូ​ហ៊ីង​យ៉ា​របស់​ប្រទេស​មី​យ៉ាន់​ម៉ាសកម្មភាព​នេះ​អាច​ត្រួស​ត្រាយ​ផ្លូវ​ ឆ្ពោះ​ទៅ​រក​ការស៊ើបអង្កេត​ដ៏​ពេញលេញ​មួយ ក្នុង​ករណី​បង្ក្រាប​ដោយ​យោធា​មី​យ៉ាន់​ម៉ា ដែល​គេ​ឃើញ​មនុស្សរាប់​ពាន់​នាក់បាន​បាត់​បង់ជីវិត និង​ជាង ៧​សែន​នាក់​ភៀសខ្លួន។ កាលពី​ខែ​មុន​ប្រទេស​មី​យ៉ាន់​ម៉ា បាន​ទាត់ចោល​របាយការណ៍មួយចេញ​ដោយ​អង្គការសហប្រជាជាតិ​ ដែល​អំពាវនាវ​ឲ្យមានការ​ស៊ើបអង្កេត​ លើ​មន្ត្រី​យោធា​ជាន់ខ្ពស់​របស់​មី​យ៉ាន់​ម៉ា ទាក់ទង​អំពើ​ប្រល័យពូជសាសន៍​។​ យោធា​ប្រទេស​នេះធ្លាប់​បានលាងខ្លួន​ដោយ​និយាយ​ថា ពួក​គេ​មិន​បាន​ធ្វើ​អ្វី​ខុស​ឡើយ​នៅ​ក្នុងវិបត្តិ​ត​រ៉ូ​ហ៊ីង​យ៉ា។
​យោធា​មី​យ៉ាន់​ម៉ាបានបើក​ប្រតិបត្តិ​ការណ៍បង្ក្រាប នៅ​ក្នុងរដ្ឋ​រ៉ា​ក់​ឃី​នរបស់​ប្រទេស​មី​យ៉ាន់​ម៉ាកាលពី​ឆ្មាំ​មុន បន្ទាប់ពី​ក្រុម​សកម្ម​ប្រយុទ្ធ​រ៉ូ​ហ៊ីង​យ៉ា។

Image may contain: 5 people, grass, outdoor and natureImage may contain: one or more people, ocean, mountain, outdoor, water and natureImage may contain: 7 people, crowd