តួកគីសន្យាជួយកម្ពុជាឲ្យក្លាយជាអ្នកអង្កេតការណ៍របស់អង្គការសម្រាប់កិច្ចសហប្រតិបត្តិការឥស្លាម(OIC)

0
34

ប្រភពពីទំព័រហ្វេសប៊ុកសម្តេចតេជោបានឲ្យដឹងថា ឯកឧត្តមប្រធានាធិប តីតួកគី រ៉េជីប ថាយ៉ីបអ៊ែដ៏វ៉ាន ក្នុងជំនួបពិភាក្សាការងារកំពូល ទ្វេភាគីទល់មុខគ្នាមួយទល់មួយ ជាមួយសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨នេះ បានសន្យាជួយដល់ប្រទេសកម្ពុជា ក្នុងការក្លាយជាអ្នកសង្កេតការណ៍របស់ អង្គការសម្រាប់កិច្ ចសហប្រតិបត្តិការ ឥស្លាម ដែលប្រទេសតួកគី នឹងធ្វើជា ប្រធាន នៅឆ្នាំ២០១៩។ នៅក្នុងជំនួបកំពូលទ្វេភាគីនេះ ថ្នាក់ដឹកនាំទាំងពីរបានក៍បានឯកភាពគ្នាក្នុងការជំរុញ កំណើន ពាណិជ្ជកម្មនៃប្រទេសទាំងពីរកម្ពុជា-តួកគី ឲ្យឈានដល់១ពាន់លានដុល្លា នៅក្នុងពេលដ៏ ខ្លីខាងមុខ។អង្គការសម្រាប់កិច្ចសហប្រតិបត្តិការឥស្លាម(OIC)ជាអង្គការឥស្លាមពិភពលោកមួយដែលមានសមាជិក៥៧ប្រទេសជាប្រទេសឥស្លាម។

Image may contain: 2 people, people standing, suit and indoor

Image may contain: 5 people, people sitting

Image may contain: 19 people, people smiling, people standing