ប្រធានាធិបតីតួរគីអំពាវនាវឲ្យមូស្លីមទាំងអស់រួបរួមគ្នា

0
45

តួរគី៖ ថ្លែងនៅឯកម្មវិធីបើកកិច្ចប្រជុំគណៈកម្មាធិកាអចិន្ត្រៃសម្រាប់ប្រតិបត្តិការណ៍សេដ្ឋកិច្ចនិងពាណិជ្ជកម្មរបស់អង្គការសហប្រតិបត្តិការឥស្លាម (OIC)នាថ្ងៃពុធទី២៨ ខែ វិច្ឆិកា២០១៨ ក្នុងក្រុងអ៊ីស្តង់ប៊ុល លោក រ៉សិប តាយីប អ៊ើរដូហ្គន ប្រធានាធិបតីប្រទេសតួរគី បានអំពាវនាវឲ្យមូស្លីមទូទាំងពិភពលោកឈរលើជំហររួបរួមគ្នា ហើយគ្រប់គ្រង់ឲ្យបាននូវការដែលធ្វើឲ្យបែកបាក់គ្នា ។ យោងតាមការដកស្រង់សម្តីរបស់បណ្តាញព័ត៌មានTRT ចេញផ្សាយថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០១៨ នេះ លោក អ៊ើរដូហ្គនបានមានប្រសាសន៍ថា ដរាបណាអ្នកកាន់សាសនាឥស្លាម និង មនុស្សការពារយុត្តិធម៌ និង សេរីភាព ប៉ាឡេស្ទីន ក៏នៅតែមាន ហើយតួរគីនឹងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋខ្លួនធ្វ់ដំណើរទៅទស្សនកិច្ចក្រុងយេរូសេឡឹម ។ មិនតែប៉ុណ្ណោះ លោកក៏បាន ស្នើឲ្យមានការកែទម្រង់រចនាសម្ព័ន្ធក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងដែរ ឌេលលោកហៅថាជាការដែលត្រូវតែធ្វើ។

Image may contain: 2 people, people standing

Image may contain: one or more people and indoor

Image may contain: 3 people, indoor

Image may contain: one or more people and people standing

Image may contain: one or more people and indoor