ផ្ទុះ​គ្រាប់យ៉ាង​កក្រើកធ្វើឲ្យបុរសខ្មែរឥស្លាមម្នាក់​បាន​ស្លាប់ និង​៩​នាក់​ទៀត​បាន​របួសធ្ងន់

0
14

ខេត្ត​ត្បូងឃ្មុំ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា គ្រាប់​១០៥​មី​លី​ម៉ែត្រ​មួយ​គ្រាប់​បាន​ផ្ទុះ​ឡើង​យ៉ាង​កក្រើក​នៅ​ចំណុច​មាត់ទន្លេ​មេគង្គ ដែល​ស្ថិត​នៅ​ភូមិ​ព្រៃតូច ឃុំ​ជីរោទី​១ ស្រុក​ត្បូងឃ្មុំ ហើយ​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៤ មក​រា​នេះ ដែល​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​បាន​ស្លាប់ និង​៩​នាក់​ទៀត​បាន​របួសធ្ងន់ស្រាល ។ សេចក្តីរាយការណ៍​បាន​បន្ត​ថា បើ​តាម​សមត្ថកិច្ច​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​បុរស​ម្នាក់​ឈ្មោះ ម៉ាត់ សុះ អាយុ​៦០​ឆ្នាំ បាន​ស្ល​សំណ​ ហើយ​បាន​ចាក់​ចូល​ទៅ​ក្នុង​ក្បាល​គ្រាប់​១០៥​មី​លី​ម៉ែត្រ ខណៈ​ដែល​កំពុង​តែ​ចាក់​ចូល​បាន​បន្តិច​ក៏​ផ្ទុះ​លាន់​កក្រើក ហើយ​បណ្តាល​ឲ្យ​គាត់​រង​របួសធ្ងន់ បន្ទាប់​មក​អំបែង​នោះ​បាន​ខ្ទាត​ទៅ​ប៉ះ​លើ​ប្រជាពលរដ្ឋ​ខ្មែរ​អី​ស្លា​ម ធ្វើឲ្យរបួសមនុស្ស​៩​នាក់ ។ សមត្ថកិច្ច​បាន​បន្ត​ថា អំបែង​គ្រាប់​នេះ​បាន​ហោះ​ទៅ​ទម្លុះ​ជញ្ជាំង​ផ្ទះស្លឹក​ត្រូវ​បុរស​ម្នាក់​ឈ្មោះ វ៉ា​ន់ គា អាយុ​២៦​ឆ្នាំ បាន​ស្លាប់​ភ្លាម​ៗ​តែ​ម្តង ។នៅ​ក្រោយ​កើតហេតុ​បងប្អូន​សាច់ញាតិ​ជន​រង​គ្រោះ​បាន​បញ្ជូន​ជន​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ​នៅ​ខេត្តកំពង់ចាម ហើយ​សមត្ថកិច្ច​កំពុង​តែ​ធ្វើការ​ត្រួតពិនិត្យ​អំបែង​គ្រាប់​នេះ​ផង​ដែរ ៕
ប្រភពៈ កោះសន្តិភាព

Image may contain: 1 person, smiling

Image may contain: one or more people, people standing and outdoor

Image may contain: 1 person, standing, outdoor and nature

Image may contain: 1 person, standing and outdoor

Image may contain: outdoor and nature

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here