មានគ្រូទាយដែលគេអះអាងថាជាខ្មែរឥស្លាមល្បីល្បាញដល់មានកាសែតក្នុងស្រុកចុះផ្សាយ ខណៈដែលអ្នកលេងហ្វេសប៊ុករិះគន់ថា​ជាមុខរបរមិនត្រូវធ្វើ ព្រោះខុសច្បាប់អ៊ីស្លាម

0
23

ថ្មីៗនេះមានសារព័តមានក្នុងស្រុកក៏ដូចជាបណ្តាញសង្គមហ្វេសប៊ុកបានចុះផ្សាយហូរហែរអំពីភាពល្បីល្បាញរបស់គ្រូទស្សន៍ទាយម្នាក់នៅម្តុំគីឡូម៉ែត្រលេខ៩ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលត្រូវបានគេចុះផ្សាយថាមានឈ្មោះអ្នកគ្រូហ៊ីម ណាវី ជាខ្មែរ-ឥស្លាម បានចាប់យកអាជីពជាគ្រូទាយ អស់រយៈពេលជាច្រើនឆ្នាំតាំង​ពីសម័យ​ឆ្នាំ ១៩៨០ ឬហៅថាសម័យទាយដូរអង្ករមកម្លេះ។ អ្នកគ្រូកំពុង​តែ​​ធ្វើអោយមានការចាប់អារម្មណ៍ ដោយសារតែក្បួនមើលរបស់អ្នកគ្រូ ត្រូវបានគេអះអាងថាឆុតណាស់ ទើបធ្វើឲ្យអតិថិជិន​មានទាំងក្នុងនិង​ក្រៅស្រុក និយាយបន្តពីមាត់មួយទៅមាត់មួយ ប្រាប់ទៅអ្នកផ្សេងៗឲ្​មកមើលបន្តកន្ទុយគ្នា រហូតដល់មានក្រុមតារាក៍មកមើលដែរ។ ទាក់ទងនឹងអាជីពជាគ្រូទាយនេះ មានបងប្អូនខ្មែរឥស្លាមជាច្រើននៅ​តាមបណ្តាញសង្គមហ្វេសប៊ុកបានរិះគន់ថាវាមុខរបរមួយដែលប្រាស់ចាកពីច្បាប់អ៊ីស្លាមយ៉ាងខ្លាំង ហើយគួរមានវិធីលុបបំបាត់។ គួរបញ្ជាក់ថាតាមច្បាប់ សាសនាឥស្លាមគឺហាមដាច់​ខាតនូវការ​ទស្សន៍ទាយ​និង អំពើស្នេហ៍អូមអាមជាដើម។Image may contain: 4 people, people smilingImage may contain: 1 person, smilingImage may contain: 1 person