មេដឹកនាំកំពូលអារ៉ាប៊ីសាអូឌីត ថ្វាយព្រះរាជអបអរសាទរថ្វាយព្រះមហាក្សត្រកម្ពុជា ក្នុងឱកាសបុណ្យឯករាជ្យជាតិខួបលើកទី៦៥

0
38

ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត បានផ្ញើព្រះរាជសារអបអរសាទរ ថ្វាយ សម្តេច ព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា ក្នុងឱកាសបុណ្យឯករាជ្យជាតិរបស់ប្រទេសព្រះអង្គ។
ព្រះមហាក្សត្រសាល់ម៉ាន តាងព្រះនាមព្រះអង្គ ប្រជាជន និងរាជរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ព្រះអង្គបានសម្តែងការអបអរសាទរដ៏ជ្រាលជ្រៅបំផុតនិងសព្វសាធុការពរ នូវព្រះរាជសុខភាព និងសុភមង្គល ថ្វាយព្រះអង្គ រាជរដ្ឋាភិបាល និងប្រជាជន ព្រះរាជាណាចក្រកម្ពុជាជាមិត្ត បន្តនូវវឌ្ឍភាព និងវិបុលភាព។

ជាមួយគ្នានេះដែរ រាជទាយាទ នៃព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ មហាំម៉ាត់ ពិនសាលម៉ាន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិ បានផ្ញើថ្វាយព្រះរាជសារអបអរសាទរផងដែរ ថ្វាយសម្តេចព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្រត្ស នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឪកាសរម្លឹកពិធីបុណ្យឯករាជ្យជាតិ។
ព្រះរាជទាយាទបានសម្តែងថ្វាយការអបអរសាទរដ៏កក់ក្តៅបំផុត និងសព្វសាធុការពរ នូវព្រះរាជសុខភាព និងសុភមង្គល ថ្វាយព្រះអង្គ រាជរដ្ឋាភិបាល និងប្រជាជនព្រះរាជាណាចក្រកម្ពុជាជាមិត្ត បន្ថែមនូវវឌ្ឍភាព និងវិបុលភាព។

Image may contain: 2 people, text

Image may contain: 1 person

Image may contain: one or more people and text