រថយន្តកែឆ្នៃមួយគ្រឿងបើកបរលឿនពេករបូតកង់ទៅបុកស្ត្រីខ្មែរឥស្លាមពីរនាក់រងរបួសធ្ងន់

0
25

កំពង់ចាម៖នៅរសៀលថ្ងៃទី៨ខែឩសភានេះ មានករណីឡានមួយគ្រឿងបើកបរលឿនពេករបូតកង់ទៅបុកម៉ូតូមួយគ្រឿងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់។
ករណីនេះកើតឡើងត្រង់ចំនុច ភូមិបែកអន្លូង ឃុំអរក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយជនរងគ្រោះទាំងពីរនាក់ជាបងប្អូនខ្មែរឥស្លាម ជនរងគ្រោះទី១ ឈ្មោះ ស្លេះ ម៉ានី ភេទស្រី អាយុ១៩ឆ្នាំ រងរបួសធ្ងន ជនរងគ្រោះទី២ ឈ្មោះ មៃសំ ភេទស្រី អាយុ៤៥ឆ្នាំ ជនរងគ្រោះទាំងពីរនាក់រស់នៅភូមិឈើទាលទី២ ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ចំណែកឯរថយន្តបង្កហេតុជាប្រភេទរថយន្តកែឆ្នៃ(មិនស្គាល់អត្តសញ្ញាណអ្នកបើកបរ) បើកបរបញ្ច្រាសទិសគ្នាពីត្បូងទៅជើង លុះមកដល់កន្លែងហេតុដោយសារតែរថយន្តបង្កបើកលឿនពេក ក៏របូតកង់រថយន្តទៅបុកជនរងគ្រោះដែលកំពុងជិះម៉ូតូធ្វើអោយរងរបួសតែម្តង។
ក្រោយពេលកើតហេតុ ភាគីរថយន្តបង្កបានបង់ប្រាក់ជូនជនរងគ្រោះចំនួន៥០០$ដើម្បីបញ្ចប់រឿង បច្ចុប្បន្នជនរងគ្រោះទាំងពីរនាក់កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យខេត្តកំពង់ចាម។
Image may contain: 1 person, sleeping, closeup and indoorImage may contain: 1 person, sitting and sleepingImage may contain: one or more people and outdoor