លោកជំទាវម៉ាត ម៉ារ៉ា នុងឱកាសពិធីចែកក្រម៉ា(ទូរទុង) និងសម្ភារះសិក្សាដែលជាអំណោយសប្បុរសធម៌របស់អង្គការ ANGKASA

0
43

ខេត្តត្បូងឃ្មុំ៖ លោក ជំទាវម៉ាត់ ម៉ារ៉ា ដែលជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារចុះជួយឃុំគរ គណបក្សប្រជាជនកម្ពុជា បានថ្លែថា ក្រោមដំបូលសន្តិភាព

ការដឹកនាំដ៏ឆ្លាតវៃរបស់រាជរដ្ឋាភិបាកកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែនជានាយករដ្ឋមន្ត្រី ដែលធ្វើអោប្រជាជនមានសុខសន្តិភាពចាប់តាំងពីឆ្នាំ ១៩៧៩មកដល់បច្ចុប្បន្ននេះ។
លោកជំទាវម៉ាត ម៉ារ៉ាថ្លែងបែបនេះក្នុងឱកាសពិធីចែកក្រម៉ា(ទូរទុង) និងសម្ភារះសិក្សាដែលជាអំណោយសប្បុរសធម៌របស់អង្គការ ANGKASA ជូនប្រជាពលរដ្ឋនិងសិស្សានុសិស្សនៅភូមិ ក្បាលសេះ ឃុំគរ ស្រុក ត្បូងឃុំ ខេត្ត ត្បូងឃុំនៅបរិវេណសាលាបឋមសិក្សាក្បាលបឹងសេះនាថ្ងៃអាទិត្យ ១១កើតខែកក្តិច ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិការឆ្នាំ ២០១៨។
ក្នុងនោះផងដែរក៏មានការចូលរួមពីសំណាក់ឯកឧត្តមស្មាន ទៀត ទីបឹក្សាជាន់ខ្ពស់របស់ព្រឹទ្ធសភា លោក កេង ប៊ុណ្ណាអភិបាលនៃគណអភិបាលស្រុកត្បូងឃ្មុំ លោកស្រី ទៀត រ៉ទស ប្រធានសមាគម(camwa) អង្គការ ANGKASA ជាពិសេសបងប្អូនប្រជាពលរដ្ឋនិងសិស្សានុសិស្សដែលបានចូលរួមយ៉ាងច្រើនកុះករ។
គួររំលឹកផងដែរថា អង្គការ ANGKASA ដែលមានទីតាំងស្ថិតនៅប្រទេសម៉ាឡេស៊ី តែងតែផ្តល់ជំនួយមនុស្សធម៌ជាច្រើនដល់បងប្អូនខ្មែរឥស្លាមដែលកំពុងជួបការខ្វះខាតហើយជំនួយទាំងអស់នោះភាគច្រើនគឺជាគ្រឿងបរិភោគ និង ឧបភោគ ។ថ្លែងនៅក្នុងកម្មវិធីនេះដែរ លោក ដាតួ ហ្វាតា អាប៊ៃឡាប្រធាន ANGKASA បានអោយដឹងថាអង្គការរបស់លោកនៅតែបន្តជួយបងប្អូនខ្មែរឥស្លាមជានិច្ចមិនថាពេលវេលាណានោះឡើយ ហើយការជួយនោះមានបំណង់តែមួយគត់គឺមនុស្សធម៌ជូនបងប្អូនខ្មែរឥស្លាមដែលមានជីវភាពខ្វះខាត។

Image may contain: 4 people, people standing

Image may contain: 6 people, people smiling, people standing, people dancing, beard and indoor

Image may contain: 2 people, including Mathh Mara, people smiling, people sitting

Image may contain: 16 people, including Soupry Sles, people standing and crowd