សមាជិករាជវង្សអារ៉ាប់រួមអញ្ជើញទស្សនាសមិទ្ធផលព្រះវិហា​រឥស្លាម នៅរាជធានីភ្នំពេញ ដែលជាជំនួយរបស់​សប្បុរសជន​អារ៉ាប់រួម​ អេមីរ៉ាត

0
38

ភ្នំពេញ: ព្រះអង្គម្ចាស់ Ahmed Dalmook Al Maktoumសមាជិករាជវង្សអារ៉ាប់រួមអេមី រ៉េត និង សហការី ដឹកនាំដោយឯកឧត្តមអូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួល បន្ទុកបេសកកម្មពិសេស បានអញ្ជើញទស្សនា សមិទ្ធផលសាសនាសំខាន់ៗនៅរាជធានីភ្នំពេញ ដែលជាអំណោយ របស់សប្បុរសជនប្រទេសអារ៉ាប់រួម ហើយត្រូវបានអញ្ជើញផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ក្នុងការសម្ពោធដាក់ឲ្យប្រើប្រាស់ដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនោះ ព្រះអង្គបានអញ្ជើញទស្សនា វិហារអាល់សារកាល់ភ្នំពេញ បឹងកក់ វិហារនូរុនណាអ៊ីមគីឡូម៉ែត្រលេខ៨ វិហារគីឡូម៉ែត្រលេខ៩ និង សាលារៀនឥស្លាមឌូបៃភ្នំពេញផងដែរ។ការអញ្ជើញទស្សនាសមិទ្ធផលនានានេះ ធ្វើឡើងបន្ទាប់ពី ព្រះអង្គម្ចាស់ Ahmed Dalmook Al Maktoum និងសហការីបានអញ្ជើញ ជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព កាលពីព្រឹកថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ២០១៨។ប្រភព៖សំឡេងឥស្លាមកម្ពុជា

Image may contain: sky and outdoor
Image may contain: 3 people, people smiling, people standing, wedding and outdoor
Image may contain: 8 people, people standing, suit, wedding and indoor
Image may contain: 1 person, standing and outdoor