សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមពិធីស្រាយបួសជាមួយសាសនិកឥស្លាមប្រមាណជា ៥០០០ នាក់នៅមជ្ឈមណ្ឌលពិព័ណកោះពេជ្រ នាថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០១៨ខាងមុខនេះ

0
27

យោងតាមប្រភពច្បាស់ការណ៍ដែលមជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជាទទួលបាន បានឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាគ្រោងនឹងអញ្ជើញចូលរួមពិធីស្រាយបួសថ្នាក់ជាតិជាមួយសាសនិកឥស្លាម​នៅមជ្ឈមណ្ឌលពិព័ណកោះពេជ្រ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃព្រហស្បតិ៍ ទី​២៩ ខែឧសភា ឆ្នាំ២០១៨ ខាងមុខនេះ ។

ពិធីស្រាយបួសថ្នាក់ជាតិនេះ គ្រោងនឹងមានសាសនិកឥស្លាមប្រមាណជា ៥០០០ នាក់ដែលបានអញ្ជើញមកពីតាមបណ្តារាជធានី-ខេត្តនានាទូទាំងប្រទេសកម្ពុជាចូលរួម ក៏ដូចជាភ្ញៀវអន្តរជាតិជាអង្គទូត អង្គការក្រៅរាជរដ្ឋាបាលផងដែរ ។

គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំពិធីស្រាយបួសថ្នាក់ជាតិសម្រាប់សាសនិកឥស្លាម​រយ:កាលជាច្រើនឆ្នាំកន្លងមកហើយ ក្នុងនោះកាលពីឆ្នាំ២០១៧ កន្លងទៅ ពិធីស្រាយបួសរបស់សាសនិកឥស្លាមកម្ពុជានេះ ក៏ត្រូវបានប្រារព្ធឡើងផងដែរក្រោមអធិបតីភាពរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី​ ដោយមានសាសនិកឥស្លាមប្រមាណជាង ៤០០០ នាក់បានចូលរួម៕​

Image may contain: 2 people, people smiling, people sitting and tableImage may contain: 9 people, people smiling, eyeglassesImage may contain: 7 people, people sitting, table and indoorImage may contain: 4 people, people standingImage may contain: 3 people, people smiling, wedding and indoor