អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកណាជីបរ៉ាហ្សាក់ (Najib Razak)នឹងត្រូវប្រឈមមុខបទចោទប្រកាន់៦ករណីថែមទៀត

0
40

ម៉ាឡេស៊ី ៖ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកណាជីបរ៉ាហ្សាក់ (Najib Razak) ត្រូវបានគេរំពឹងថានឹងត្រូវគេ​ចោទប្រកាន់នៅ​ថ្ងៃព្រហស្បតិ៍​ទី២៥ ខែតុលា នេះ ក្នុងករណីបទល្មើសព្រហ្​មទណ្ឌចំនួនប្រាំមួយពាក់ព័ន្​ធនឹងមូលនិធិរបស់រដ្ឋាភិបាលចំនួន ៦.៦ ពាន់លានរីងហ្គីត (១.៥៩ ពាន់លានដុល្លារ) ។អតីតអគ្គលេខាធិការរតនាគារម៉ាឡេស៊ី Irwan Serigar ក៏នឹងត្រូវបានចោទប្រកាន់រួមគ្នាផងដែរ នេះបើតាមការចុះ​ផ្សាយរបស់គេហទំព័ត៌មានChannel News Asia ចុះផ្សាយនៅថ្ងៃទី២៥ ខែតុលាឆ្នាំ២០១៨។

លោកណាជីបបត្រូវបានចោទប្រកាន់ ៣២ ករណីរួចមកហើយ​ប្រឆាំងនឹងរូបលោកដែលភាគច្រើនពាក់ព័ន្ធនឹងការប្រើប្រាស់អំណាចខុសនិងការលាងលុយ។

ការចោទប្រកាន់នេះគឺជាការស៊ើបអង្កេតចុងក្រោយបំផុតនៃអំពើពុករលួយដែលត្រូវបានធ្វើឡើងដោយនាយករដ្ឋមន្ត្រីលោក Mahathir Mohamad បន្ទាប់ពីលោកណាជីប​ត្រូវបានបណ្តេញចេញ​ដោយការបោះឆ្នោតទូទៅដ៏រង្គោះរង្គើកាលពីខែឧសភាមក។

Image may contain: 7 people, people standing