អារ៉ាប៊ីសាអូឌីតចុះកិច្ចព្រមព្រៀងដែលមានទឹកប្រាក់ចំនួន “៥ម៉ឺនលានដុល្លារអាមេរិក” ក្នុងឱកាសវេទិកាសកលស្តីពី “គំនិតផ្តួចផ្តើមវិនិយោគនាពេលអនាគត – វាលខ្សាច់ដាវ៉ូសឆ្នាំ២០១៨”

0
35

ក្នុងវេទិកាសកលដែលប្រារព្ធឡើងចាប់ពីថ្ងៃទី ២៣-២៥ តុលា ២០១៨ (The Global Forum “Future Investment Initiative – Davos Desert 2018”) នាប្រទេសអារ៉ាប៊ី សាអូឌីត នៅថ្ងៃពុធ ទី២៤ តុលា ២០១៨ ព្រះអង្គម្ចាស់រាជទាយាទ មហាំម៉ាត់ ពិន សាល់ម៉ាន ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានមូលនិធិវិនិយោគសាធារណៈនឹងឡើងថ្លែងសន្ទរកថាស្តីពីកិច្ចព្រមព្រៀងធំមួយទៀតទាក់ទងនឹងគំនិតផ្តួចផ្តើមវិនិយោគនាពេលអនាគត ។ វេទិកាសម្រាប់អនាគតនៃការវិនិយោគមានអ្នកចូលរួមចំនួន ៤៥០០នាក់ ។ ហើយអារ៉ាប៊ីសាអូឌីតបានចុះកិច្ចព្រមព្រៀងដែលមានទឹកប្រាក់ចំនួន “៥ម៉ឺនលានដុល្លារអាមេរិក”ទៅលើ២៥ គម្រោង ក្នុងឱកាសវេទិកាសកលស្តីពី “គំនិតផ្តួចផ្តើមវិនិយោគនាពេលអនាគត – វាលខ្សាច់ដាវ៉ូសឆ្នាំ២០១៨” ។វេទិការនេះបានធ្វើឲ្យរាល់សណ្ឋាគារលំដាប់ផ្កាយ៥ក្នុងទីក្រុងរីយ៉ោទនៃប្រទេសអារ៉ាប៊ីសាអ៊ូទី បានប្រកាសថា ៖ “គ្មានបន្ទប់សំរាប់ទទួលភ្ញៀវឡើយចាប់ពីថ្ងៃទី២៣ដល់២៥ ខែតុលា ឆ្នាំ២០១៨ ” ។

Image may contain: 3 people, people standing

Image may contain: 4 people, people standing, suit and indoor

Image may contain: 6 people, people standing and hat

Image may contain: 1 person, indoor