ព័ត៌មានជាតិ

រាជរដ្ឋាភិបាលនឹងបង្កើនថវិការហូតដល់ជាង ៧ មុឺនដុល្លាសម្រាប់អភិវឌ្ឍន៍នៅតាមឃុំសង្កាត់នានានៅ ឆ្នាំ២០២០

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងថា រាជរដ្ឋាភិបាលនឹងបង្កើនថវិកាសម្រាប់អភិវឌ្ឍន៍នៅតាមឃុំនានាទូទាំងប្រទេសរហូតដល់ជាងប្រាំពីរម៉ឺនដុល្លារនៅ ក្នុងឆ្នាំ២០២០នាពេលខាងមុខនេះ ខណៈបច្ចុប្បន្នមានត្រឹមតែជាងបីម៉ឺនប្រាំពាន់ដុល្លារអាមេរិក ។ ក្នុងពិធីបើកសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា នៅឆ្នាំ២០២០ខាងមុខនេះ នៅតាមឃុំនីមួយៗទូទាំងប្រទេសនឹងបង្កើនថវិកាសម្រាប់អភិវឌ្ឍន៍រហូតដល់ជិត៥០ភាគរយ ពោលគឺមានចំនួន ៧៣០០០ដុល្លារអាមេរិក ដោយមិនគិតប្រាក់ខែរបស់មន្រ្តីរ...

ជនរងគ្រោះដោយអគ្គីភ័យនៅស្រុកកំពង់ត្រឡាចអំពាវនាវរកជំនួយ

កំពង់ឆ្នាំង ៖ ជនរងគ្រោះអគ្គីភ័យកាលពីម្សិលមិញបានអំពាវនាវ​ដល់សប្បុរស់ជនក្នុងនឹងក្រៅស្រុកមេត្តាជួយគាត់ផង ពីព្រោះពេលនេះកំពុងជួបទុក្ខលំបាកនិង ខ្វះខាត ដោយសារតែទ្រព្យសម្បត្តិនិងសំភារះដែលគាត់មានត្រូវបានភ្លើងឆេះគ្មានសល់ ។ គួរបញ្ជាក់ថា ហេតុការណ៌នេះបានកើតឡើងស្ថិតនៅភូមិ ស្រែប្រិយ ឃុំ អូរឫស្សី ស្រុក កំពង់ត្រឡាច ខេត្ត កំពង់ឆ្នាំង នាសៀលថ្ងៃទី០៦ ខែ កុម្ភះ ឆ្នាំ២០១៩។ ប្រភពពីកន្លែងកើតហេតុបានអោយដឹងថាផ្ទះនេះជាកម្មសិទ្ធរបស់លោក លី សំអាត អាយុ ៣៧ឆ្នាំ មានមុខរបរជាកសិករ។...

យុវជនខ្មែរឥស្លាមចូលរួមក្នុងដំណើរទស្សនកិច្ចចំរុះជាតិសាសន៍រៀបចំដោយអង្គកម្មវិធីអភិវឌ្ឍធនធាយុវជនយុវជន

យុវជន និងព្រះសង្ឃ២១អង្គ នាក់ (ស្រី ១០នាក់) មកពី១១ខេត្ត ក្រុង និងមកពីក្រុមជនជាតិផ្សេងៗគ្នាដូចជា ខ្មែរ ជនជាតិដើមភាពតិច (ខ្មែរលើ) ខ្មែរកម្ពុជាក្រោម ចិន ខ្មែរអ៊ីស្លាម/ចាម និងជនជាតិវៀតណាមបានចុះធ្វើទស្សនៈកិច្ចសិក្សានៅតាមសហគមន៍ នៅភូមិឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៦-២៨ ខែមករា ឆ្នាំ២០១៩។ ដំណើរទស្សនះកិច្ចនេះបានធ្វើអោយយុវជនយល់កាន់តែច្បាស់ពីស្ថានភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋចំរុះជាតិសាសន៍ (ខ្មែរ ខ្មែរអ៊ីស្លាម/ចាម...

យុវជនខ្មែរអុីស្លាមនៃសហភាពយុវមូស្លីមរៀបចំកម្មវិធីចុះអប់រំមូលដ្ឋាននៅខេត្តតាកែវ

យុវជនខ្មែរអុីស្លាមប្របមាណ26 នាក់ នៅថ្ងៃអាទិត្យទី 27 ខែមករា ឆ្នាំ2019 នេះ បានរៀបចំកម្មវិធីចុះអប់រំមូលដ្ឋានលើកទី11 ( ECOP 11th) នៅភូមិកំពង់យោល ឃុំ គោកពោធិ៍ ស្រុក បុរីជលសារ ខេត្តតាកែវ។ លោកម៉ាន សាគ្រីយ៉ា ប្រធានផ្នែកទំនាក់ទំនងនៃកម្មវិធីនេះ បានឲ្យដឹងថា មានសិស្សានុសិស្សចំនួន 200នាក់ បានចូលរួម ហើយគោលបំណងនៃកម្មវិធីចុះអប់រំមូលដ្ឋានលើកទី11នេះ...

រាជរដ្ឋាភិបាល អំពាវនាវ ឲ្យរក្សាទឹកទុក សម្រាប់ប្រើប្រាស់ ដោយសារ ឆ្នាំ២០១៩ នឹងក្តៅហួតហែងខ្លាំង

នៅរដូវប្រាំងឆ្នាំ២០១៩នេះ ពិសេសក្នុងខែមេសា និងឧសភា កម្ពុជានឹងទទួលរង ឥទ្ធិពលបាតុភូត អែលនីណូ (El Nino) ដែលបង្កឲ្យអាកាសធាតុមានសភាពក្ដៅហួតហែង សីតុណ្ហភាពអតិបរមាអាចនឹងហក់ឡើងដល់៤០-៤២ អង្សា ដែលបញ្ហានេះ ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យ ពលរដ្ឋត្រូវចេះថែរក្សា ទឹកទុកដើម្បី ផ្គត់ផ្គង់ប្រចាំថ្ងៃ រហូតដល់មានភ្លៀងធ្លាក់ធម្មតាវិញ ។ យោងតាមសារាចរណែនាំ ស្ដីពីការចាត់វិធានការថែរក្សា ទឹកទុករបស់រាជរដ្ឋាភិបាលកម្ពុជា...

អភិបាលខេត្តត្បូងឃ្មុំនាំយកថវិកា និងអំណោយសម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ចែកជូនពលរដ្ឋ១០គ្រូសារដែលរងគ្រោះស្លាប់ និងរងរបួសដោយផ្ទុះគ្រាប់១០៥មីលីម៉ែត្

បន្ទាប់ពីទទួលដំណឹងថាមានករណីប្រជាពលរដ្ឋរងគ្រោះ ដោយផ្ទុះគ្រាប់នៅក្នុងទឹកដីឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីម៉ោងជាង៨ព្រឹកមិញនេះ ភ្លាមៗ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ រួមដំំណើរដោយអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត រួមជាមួយសាខាកាកបាទក្រហមខេត្ត បានចុះពិនិត្យ និងសំណេះសំណាល ព្រមទាំងនាំយកថវិការ និងអំំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយផ្ទាល់ដៃ ទៅចែកជូនបងប្អូនខ្មែរឥស្លាមទាំង១០គ្រួសារដែលរងគ្រោះនៅកន្លែងកើតហេតុ ក៍ដូចជាកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម។ស្ថិតក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិត...

ផ្ទុះ​គ្រាប់យ៉ាង​កក្រើកធ្វើឲ្យបុរសខ្មែរឥស្លាមម្នាក់​បាន​ស្លាប់ និង​៩​នាក់​ទៀត​បាន​របួសធ្ងន់

ខេត្ត​ត្បូងឃ្មុំ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា គ្រាប់​១០៥​មី​លី​ម៉ែត្រ​មួយ​គ្រាប់​បាន​ផ្ទុះ​ឡើង​យ៉ាង​កក្រើក​នៅ​ចំណុច​មាត់ទន្លេ​មេគង្គ ដែល​ស្ថិត​នៅ​ភូមិ​ព្រៃតូច ឃុំ​ជីរោទី​១ ស្រុក​ត្បូងឃ្មុំ ហើយ​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៤ មក​រា​នេះ ដែល​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​បាន​ស្លាប់ និង​៩​នាក់​ទៀត​បាន​របួសធ្ងន់ស្រាល ។ សេចក្តីរាយការណ៍​បាន​បន្ត​ថា បើ​តាម​សមត្ថកិច្ច​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​បុរស​ម្នាក់​ឈ្មោះ ម៉ាត់ សុះ អាយុ​៦០​ឆ្នាំ បាន​ស្ល​សំណ​ ហើយ​បាន​ចាក់​ចូល​ទៅ​ក្នុង​ក្បាល​គ្រាប់​១០៥​មី​លី​ម៉ែត្រ ខណៈ​ដែល​កំពុង​តែ​ចាក់​ចូល​បាន​បន្តិច​ក៏​ផ្ទុះ​លាន់​កក្រើក ហើយ​បណ្តាល​ឲ្យ​គាត់​រង​របួសធ្ងន់ បន្ទាប់​មក​អំបែង​នោះ​បាន​ខ្ទាត​ទៅ​ប៉ះ​លើ​ប្រជាពលរដ្ឋ​ខ្មែរ​អី​ស្លា​ម ធ្វើឲ្យរបួសមនុស្ស​៩​នាក់...

បងប្អូនខ្មែរឥស្លាមនៅភូមិអំពិលទទួលបានសាលារៀនឥស្លាមមួយខ្នង៩បន្ទប់ពីសុប្បុរសជន

ត្បូងឃ្មុំ ៖នាព្រឹកថ្ងៃទី៤ ខែ ធ្នូ ឆ្នាំ ២០១៨នេះ សាលារៀនឥស្លាមមួយខ្នង ០៩បន្ទប់ ដែលជាជំនួយរបស់លោក រ៉សេត មូហាំម៉ាត់អាល់ហ្គាស្សាល តាមរយ: សមាគមបៃទុស្សារីកោះអាល់ខៃរី សហការជាមួយសមាគមសម្របសម្រួល និងអភិវឌ្ឍន៍សង្គម ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ស្ថិតនៅភូមិអំពិល ឃុំប៉ើស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម ហាប់ អូម៉ាលី រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ...

មូលនិធិសប្បុរសធម៌អារ៉ាប់រួមអេមីរ៉ាតឧបត្ថម្ភសម្ភារៈសិក្សាដល់សិស្សានុសិស្សកម្ពុជា

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី30ខែវិច្ឆិការឆ្នាំ2018នេះ មូលនិធិអាស៊ានដើម្បីការអប់រំនិងអភិវឌ្ឍន៍បានរៀបចំកម្មវិធីចែកអំណោយជាសម្ភារៈសិក្សាដូចជាសំលៀកបំពាក់ កាបូបនិងសំភារៈសិក្សាផ្សេងៗដល់សិស្សានុសិស្សដែលមកពីសាលាមួយចំនួននៃឃុំទឹកថ្លាខេត្តព្រះសីហនុ ដោយអំណោយនេះទទួលបានការឧប្ថម្ភពីមូលនិធិមូហាំម៉ាតពិនរ៉សេតអាលមុកទូមដែលជាមូលនិធិស្ប្រសធម៌របស់រដ្ឋាភិបាលនៃប្រទេសអារ៉ាប់រួមអេមីរ៉ាត។កម្មវិធីនេះធ្វើឡើងនៅសាលាភាសាអារ៉ាប់នៅភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនុប ខេត្តព្រះសីហនុ ដោយមានការចូលរួមសហការជាមួយគណៈអ៊ីម៉ាំខេត្តព្រះសីហនុ។  

លោកជំទាវម៉ាត ម៉ារ៉ា នុងឱកាសពិធីចែកក្រម៉ា(ទូរទុង) និងសម្ភារះសិក្សាដែលជាអំណោយសប្បុរសធម៌របស់អង្គការ ANGKASA

ខេត្តត្បូងឃ្មុំ៖ លោក ជំទាវម៉ាត់ ម៉ារ៉ា ដែលជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារចុះជួយឃុំគរ គណបក្សប្រជាជនកម្ពុជា បានថ្លែថា ក្រោមដំបូលសន្តិភាព ការដឹកនាំដ៏ឆ្លាតវៃរបស់រាជរដ្ឋាភិបាកកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែនជានាយករដ្ឋមន្ត្រី ដែលធ្វើអោប្រជាជនមានសុខសន្តិភាពចាប់តាំងពីឆ្នាំ ១៩៧៩មកដល់បច្ចុប្បន្ននេះ។ លោកជំទាវម៉ាត ម៉ារ៉ាថ្លែងបែបនេះក្នុងឱកាសពិធីចែកក្រម៉ា(ទូរទុង) និងសម្ភារះសិក្សាដែលជាអំណោយសប្បុរសធម៌របស់អង្គការ ANGKASA ជូនប្រជាពលរដ្ឋនិងសិស្សានុសិស្សនៅភូមិ ក្បាលសេះ ឃុំគរ ស្រុក ត្បូងឃុំ ខេត្ត ត្បូងឃុំនៅបរិវេណសាលាបឋមសិក្សាក្បាលបឹងសេះនាថ្ងៃអាទិត្យ ១១កើតខែកក្តិច...

Facebook