ព្រះមហាក្សត្រ​ នៃព្រះរាជាណាចក្រកម្ពុជា​ បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​ចាត់តាំង ​សម្តេច​អគ្គ​មហា​សេនា​បតី ​តេ​ជោ ​ហ៊ុន សែន ​​ជា ​នា​យករដ្ឋ​មន្រ្តី​ នៃព្រះរាជាណាចក្រកម្ពុជា

0
63

ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨​ ព្រះមហាក្សត្រ​ នៃព្រះរាជាណាចក្រកម្ពុជា​ បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​ចាត់តាំង ​សម្តេច​អគ្គ​មហា​សេនា​បតី ​តេ​ជោ ​ហ៊ុន សែន ​​ជា ​នា​យករដ្ឋ​មន្រ្តី​ នៃព្រះរាជាណាចក្រកម្ពុជា ធ្វើជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់អាណត្តិទី ៦ ។

នេះបើយោងតាមព្រះរាជក្រឹតដែលឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហមុនី ដែលទំព័រហ្វេសប៊ុកសម្តេច ហ៊ុន​ សែនបានបង្ហោះនៅមុននេះបន្តិច។

គួរបញ្ជាក់ផងដែរថា​ ការចេញព្រះក្រឹត្យតែងតាំងបែបនេះ បន្ទាប់គណៈកម្មាការជាតិរៀបចំការបោះឆ្នោតបានប្រកាសលទ្ធផលជាផ្លូវការ ដែលបង្ហាញគណបក្សប្រជាជនកម្ពុជាបានឈ្នះនូវការបោះឆ្នោតតំណាងរាស្រ្តអណត្តិទី៦ ដោយទទួលអសនៈ១២៥ ពោលគឺទទួលអសនៈទាំងអស់នៅក្នុងសភា។

Image may contain: one or more people, people standing and beardNo automatic alt text available.

Comments

comments