ជួបគ្រោះទៀតហើយ! ភ្នំភ្លើងមួយនៅឥណ្ឌូណេស៊ីតំបន់ Sulawesi ជិតតំបន់រញ្ជួយដីបានផ្ទុះឡើង

0
56

ភ្នំភ្លើងមួយនៅឥណ្ឌូណេស៊ី តំបន់Sulawesi បានផ្ទុះឡើងនៅ ព្រឹកថ្ងៃពុធទី 3 ខែតុលានេះប៉ុន្មានថ្ងៃបន្ទាប់ ពីកោះនេះត្រូវបានវាយ ប្រហារដោយការរញ្ជួយដីនិងរលកយក្សស៊ូណាមិ។
កាសែត Jakarta Post បានរាយការណ៍ថាភ្នំស៊ូសូពុនបាន ផ្ទុះភ្នំភ្លើងឡើងភ្នំកម្ពស់ 4000 ម៉ែត្រពីលើរណ្ដៅភ្នំភ្លើងដែលជំរុញ ឱ្យអាជ្ញាធរបង្កើនការប្រុងប្រយ័ត្នដល់កម្រិតទី 3 លើប្រព័ន្ធប្រកាសអាសន្នកម្រិត 4 កម្រិត។ ភ្នាក់ងារគ្រោះមហន្តរាយរបស់រដ្ឋបានព្រមានប្រជាជនឱ្យស្ថិតនៅអោយឆ្ងាយពីតំបន់នេះ។ អ្នកនាំពាក្យទីភ្នាក់ងារគ្រោះមហន្តរាយលោក Sutopo Purwo Nugroho បាននិយាយថាទោះជាយ៉ាង ណាក៏ដោយមិនចាំបាច់ជម្លៀសចេញទេក្នុងពេលនេះ។មិនមានរបាយការណ៍អំពីការខូចខាតឬគ្រោះថ្នាក់ដល់អាយុជវិតមួយទេ។

Image may contain: cloud, sky, outdoor and nature

Image may contain: cloud, sky, outdoor and nature

Comments

comments