ឥណ្ឌូណេស៉ីបិទបញ្ចប់ការរុករកសពជនរងគ្រោះក្នុងករណីធ្លាក់យន្តហោះខណៈ Lion Air សងជំងឺចិត្តក្នុងម្នាក់​ជាង១០ម៉ឺនដុល្លារ

0
62

(ហ្សាការតា)៖ អាជ្ញាធរឥណ្ឌូណេស៊ីនាថ្ងៃសៅរ៍សប្តាហ៍នេះ បានប្រកាសបិទបញ្ចប់ប្រតិបត្តិការរុករក​សាកសពជនរងគ្រោះ​ ក្នុង​ករណីធ្លាក់យន្តហោះដ៏អាក្រក់កាលពីចុងខែតុលាកន្លងទៅ ដែលបានផ្តាច់ជីវិតមនុស្សទាំង១៨៩នាក់។ នេះបើតាមការដកស្រង់ការ​ផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអាទិត្យ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨។
យ៉ាងណាក៏ដោយ ការតាមស្វែងរកប្រអប់ខ្មៅទី២របស់យន្តហោះ ដែលមានផ្ទុកសំឡេងសន្ទនាក្នុងបន្ទប់អាកាសយានិក នឹងបន្ត​​ប្រព្រឹត្តទៅដដែល។ មកទល់ពេលនេះ​ កញ្ចប់ផ្ទុកបំណែកសាកសព​ប្រហែល១៩៦កញ្ចប់ ត្រូវបានស្រង់ចេញពីសមុទ្រ ដោយក្នុង​នោះជនរងគ្រោះចំនួន៧៩នាក់ត្រូវកំណត់អត្តសញ្ញាណបាន និងប្រគល់ជូនទៅក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី។

ជុំវិញការសម្រេចបិទបញ្ចប់ប្រតិបត្តិរុករកសាកសពនេះ អាជ្ញាធរឥណ្ឌូណេស៊ី បានធ្វើការសូមអភ័យទោសចំពោះសាធារណជន​ ជាពិសេសនោះ ចំពោះ​ក្រុមគ្រួសារសាច់ញាតិរបស់​ជនរងគ្រោះតែម្តង សម្រាប់ការដែលមិនអាចធ្វើឲ្យគ្រប់គ្នាស្កប់ចិត្ត។ ក្រៅពី​បំណេកសាកសព ​បំណែកម៉ាស៊ីន កង់ និងកៅអីយន្តហោះមួយចំនួន ក៏ត្រូវបានស្រង់ចេញពីទឹកផងដែរ ខណៈអ្នកមុជទឹកម្នាក់បាន​បាត់បង់ជីវិតក្នុងពេលបំពេញប្រតិបត្តិការរុករកនេះ។​ ទន្ទឹមនឹងនេះ ​អាកាសចរណ៍ Lion Air ក៏បានចាប់ផ្តើមសងជំងឺចិត្ត​ជាថវិកា​ចំនួន​១០២,០៥៨ដុល្លារ សម្រាប់ជនរងគ្រោះម្នាក់ៗផងដែរ។

គួរជម្រាបថា យន្តហោះរបស់ Lion Air ធុន Boeing 737-Max ដែលជាយន្តហោះស៊េរីបំផុតមួយលើពិភពលោក បានធ្លាក់​ទៅក្នុង​សមុទ្រជ្វានៃប្រទេសឥណ្ឌូណេស៊ីកាលពីព្រឹកថ្ងៃទី២៩ ខែតុលាកន្លងទៅ ក្រោយហោះហើរបានប៉ុន្មាននាទីប៉ុណ្ណោះ ចេញពីទីក្រុង​​​ហ្សាការតាឆ្ពោះទៅកាន់ទីក្រុង Pangkal Pinang។ រហូតមកទល់ពេលនេះ មូលហេតុពិតប្រាកដនៃការធ្លាក់នៅតែមិនទាន់អា​ច​ទម្លាយ​បាន ខណៈបើតាមទិន្នន័យនៃប្រអប់ខ្មៅផ្ទុកទិន្នន័យហោះហើរ កុងទ័រល្បឿនរបស់យន្តហោះនេះ ​មានបញ្ហានៅក្នុងការ​ហោះ​ហើរ០៤លើកចុង រួមទាំងនៅពេលដែលវាធ្លាក់៕

Image may contain: 3 people
Image may contain: one or more people and outdoorImage may contain: one or more people, ocean, outdoor and waterImage may contain: one or more peopleImage may contain: one or more people, shoes and outdoor

Comments

comments