គណៈប្រភូគណៈដឹកនាំជាន់ខ្ពស់សាសនាឥស្លាមកម្ពុជា ថ្នាក់ដឹកនាំនិងសិស្សានុសិស្សខ្មែរឥស្លាមបំពេញទស្សនៈកិច្ចនៅវិមានឈ្នះឈ្នះ

0
84

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៣ ខែ វិច្ឆិកា ឆ្នាំ ២០១៨ នេះគណៈប្រភូគណៈដឹកនាំជាន់ខ្ពស់សាសនាឥស្លាមកម្ពុជា ថ្នាក់ដឹកនាំនិងសិស្សានុសិស្សខ្មែរឥស្លាមជាច្រើនរូបបានបំពេញទស្សនៈកិច្ចនៅវិមានឈ្នះឈ្នះដែលស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា ភ្នំពេញ ។ វិមានឈ្នះ ឈ្នះនេះ បានចាប់ផ្តើមសាងសង់ឡើងកាលពីខែកុម្ភៈ ឆ្នាំ២០១៦ ដោយទំហំដី៨ហិចតា គ្រោងដាក់សម្ពោធជាផ្លូវការដ៏ធំ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ ចំនឹងថ្ងៃដែលរាជរដ្ឋាភិបាលកម្ពុជាប្រារព្ធពិធីខួប២០ឆ្នាំ នៃគោលនយោបាយឈ្នះ-ឈ្នះ (ឆ្នាំ១៩៩៨-ឆ្នាំ២០១៨) ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរ។ ការសាងសង់វិមានឈ្នះ ឈ្នះ នេះ គឺដើម្បីរំឭកដល់គុណូបការៈ របស់បុព្វបុរសខ្មែរគ្រប់សម័យ កាលដែលបានលះបង់ជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិ។ ម្យ៉ាងទៀតវិមាននេះ ក៏ជានិម្មិតរូប នៃសុខសន្តិភាពដែលកម្ពុជា ទទួលបានក្រោយពីបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ ជាច្រើនទសវត្សរ៍កន្លងមក។

Image may contain: 13 people, people standing

Image may contain: 4 people, people standing

Image may contain: sky, cloud, outdoor and nature

Image may contain: one or more people, people standing and outdoorImage may contain: 4 people, people standing and outdoor

Comments

comments