អភិបាលខេត្តត្បូងឃ្មុំនាំយកថវិកា និងអំណោយសម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ចែកជូនពលរដ្ឋ១០គ្រូសារដែលរងគ្រោះស្លាប់ និងរងរបួសដោយផ្ទុះគ្រាប់១០៥មីលីម៉ែត្

0
59

បន្ទាប់ពីទទួលដំណឹងថាមានករណីប្រជាពលរដ្ឋរងគ្រោះ ដោយផ្ទុះគ្រាប់នៅក្នុងទឹកដីឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីម៉ោងជាង៨ព្រឹកមិញនេះ ភ្លាមៗ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ រួមដំំណើរដោយអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត រួមជាមួយសាខាកាកបាទក្រហមខេត្ត បានចុះពិនិត្យ និងសំណេះសំណាល ព្រមទាំងនាំយកថវិការ និងអំំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយផ្ទាល់ដៃ ទៅចែកជូនបងប្អូនខ្មែរឥស្លាមទាំង១០គ្រួសារដែលរងគ្រោះនៅកន្លែងកើតហេតុ ក៍ដូចជាកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម។ស្ថិតក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានសម្តែងនៅការសោកស្តាយ និងចូលរួមរំលែកទុកគ្រួសារនៃសព ក៍ដូចជាអ្នករងគ្រោះក្នុងហេតុការណ៍នេះ ដោយឯកឧត្តម បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរ និងសាកសួរសុខទុកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនរងគ្រោះទាំងអស់ ដែលជានិច្ចជាការ សម្តេចទាំងទ្វេរបានយកចិត្តទុកដាក់ចំពោះពលរដ្ឋខ្មែរគ្រប់រូប ដោយមិនប្រកាន់ពូជសាសន៍ ជំនឿសាសនា ពណ៍សម្បុរ និងនិន្នាការនយោបាយអ្វីនោះឡើយ ។

អំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលចែកជូននាឳកាសនោះរួមមាន ថវិការ២លានរៀល សម្រាប់គ្រួសាររងគ្រោះដល់ស្លាប់ម្នាក់ និង០៩គ្រួសារដែលរងរបួស ក្នុង១គ្រួសារៗ១លានរៀល ដោយក្នុងនោះ ទទួលបានថវិការ២០ម៉ឺនរៀល អង្ករ២៥គីឡូក្រាម មី១កេះ ត្រីខ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកសុទ្ធ២យួរ ពីសាខាកាកបាទក្រហមខេត្តផងដែរ ៕

Image may contain: 6 people, people smiling, people standing and people sitting

Image may contain: 1 person

Image may contain: 7 people, people standing

Image may contain: 8 people, people standing and people sitting

Image may contain: 6 people, people standing

Image may contain: 12 people, people smiling, people standing and outdoor

 

Comments

comments