រាជរដ្ឋាភិបាល អំពាវនាវ ឲ្យរក្សាទឹកទុក សម្រាប់ប្រើប្រាស់ ដោយសារ ឆ្នាំ២០១៩ នឹងក្តៅហួតហែងខ្លាំង

0
52

នៅរដូវប្រាំងឆ្នាំ២០១៩នេះ ពិសេសក្នុងខែមេសា និងឧសភា កម្ពុជានឹងទទួលរង ឥទ្ធិពលបាតុភូត អែលនីណូ (El Nino) ដែលបង្កឲ្យអាកាសធាតុមានសភាពក្ដៅហួតហែង សីតុណ្ហភាពអតិបរមាអាចនឹងហក់ឡើងដល់៤០-៤២ អង្សា ដែលបញ្ហានេះ ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យ ពលរដ្ឋត្រូវចេះថែរក្សា ទឹកទុកដើម្បី ផ្គត់ផ្គង់ប្រចាំថ្ងៃ រហូតដល់មានភ្លៀងធ្លាក់ធម្មតាវិញ ។
យោងតាមសារាចរណែនាំ ស្ដីពីការចាត់វិធានការថែរក្សា ទឹកទុករបស់រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា “បាតុភូត អែលនីណូ មិនត្រឹមតែធ្វើឲ្យអាកាសធាតុកម្ពុជាក្ដៅហួតហែងប៉ុណ្ណោះទេ វាក៏នឹងធ្វើឲ្យមានភ្លៀងកក់ខែតិច មានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់កើតឡើងច្រើន ហើយជាពិសេសរដូវវស្សា ក៏មកដល់យឺតជាងបណ្តាឆ្នាំកន្លងទៅផងដែរ” ។
ទាក់ទិននឹងបញ្ហា អាកាសធាតុខាងលើ និងដើម្បីដោះស្រាយបញ្ហាទាំងនេះ សម្តេចតេជោ បានដាក់ចេញនូវវិធានការមួយចំនួនដូចជា ៖ ទី១.ការងារបង្កបង្កើនផលស្រូវប្រាំងក្នុងឆ្នាំ២០១៩នេះ គឺអាចធ្វើបានតែ១ដងប៉ុណ្ណោះ ដោយមិនអាចធ្វើស្រូវប្រាំងលើកទី២ បានទេ បើទោះបីជាទឹកនៅតាមបណ្តាអាងដែលបានរក្សាទុក និងកន្លែងមួយចំនួន ដែលមានទឹកជាធម្មជាតិក៏ដោយ គួរគប្បីរក្សាទឹកទាំងនោះទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងការដាំដំណាំរួមផ្សំផ្សេងទៀតក្រៅពីស្រូវ។
ទី២.ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមចាត់វិធានការ ថែរក្សាទឹកទុកឲ្យបានល្អ ដើម្បីផ្គត់ផ្គង់ប្រើប្រាស់ប្រចាំថ្ងៃ រហូតដល់ពេលមានភ្លៀងធ្លាក់ ជាធម្មតាឡើងវិញ។
ទី៣.ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវត្រៀមលក្ខណៈជួយសង្គ្រោះ ប្រជាពលរដ្ឋដោយគ្រោះធម្មជាតិ នានាដូចជាខ្យល់កន្ត្រាក់ជាដើម ៕

Image may contain: text

Image may contain: one or more people, outdoor and nature

Image may contain: outdoor and nature

 

Comments

comments