ចំនួនមនុស្សស្លាប់ដោយទឹកជំនន់និងបាក់ដីនៅឥណ្ឌូនេស៊ីកើនឡើងដល់៦៨ នាក់ខណៈដែល៦៧០០នាក់ត្រូវជម្លៀសទៅរកកន្លែងសុវត្ថិភាព

0

ហ្សាកាតា៖ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេស ឥណ្ឌូនេស៊ី បាននិយាយកាលពីថ្ងៃអាទិត្យថាចំនួនអ្នកស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំងដែលបង្កឱ្យមានការបាក់ដីនិងទឹកជំនន់នៅលើកោះបានកើនឡើងដល់ ៦៨ នាក់។​ យ៉ាងហោចណាស់មនុស្ស ៤៧នាក់បានរងរបួសនិង ៧ នាក់ទៀតនៅតែបាត់ខ្លួននៅក្នុងកោះ Sulawesi ដែលរងគ្រោះដោយមហន្តរាយ នេះបើយោងតាមលោក Sutopo Purwo Nugroho អ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ។

ភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារយ៉ាងហោចណាស់ ១៣ ស្រុកទូទាំងកោះដែលរួមមាន Makassar ដែលជារដ្ឋធានីនៃខេត្ត Sulawesi ភាគខាងត្បូង។ លោក Nugroho បានបន្ថែមថាជនរងគ្រោះជាង ៦៧០០ នាក់ត្រូវបានគេជម្លៀសទៅវកាន់តំបន់ដែលមានសុវត្ថិភាព។

ទន្ទឹមនឹងនេះដែរអនុប្រធានឥណ្ឌូនេស៊ីលោក Jusuf Kalla បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថារដ្ឋាភិបាលនឹងបង់ប្រាក់សំណងចំនួន ១៥ លានរ៉ូពី (ប្រហែល ១០៦៦ ដុល្លារអាមេរិក) ក្នុងមនុស្សម្នាក់ទៅគ្រួសារនៃជនរងគ្រោះដែលបានបាត់បង់ជីវិតនៅក្នុងគ្រោះមហន្តរាយនេះ។ទឹកជំនន់និងការរអិលបាក់ដីបានធ្វើឱ្យខូចផ្ទះលំនៅដ្ឋានអគាររដ្ឋាភិបាលសាលារៀននិងស្ពាន។

កាលពីឆ្នាំមុនទឹកជំនន់និងការរអិលបាក់ដីបានសម្លាប់មនុស្ស ២២ នាក់នៅក្នុងសង្កាត់ជាច្រើននៅកោះស៊ូម៉ាត្រាខណៈមនុស្សរាប់សិបនាក់បានស្លាប់នៅពេលផ្ទាំងថ្មបានហូរចុះជម្រាលភ្នំភាគកណ្តាលឥណ្ឌូណេស៊ី។នៅឆ្នាំ ២០១៦ ផងដែរនៅកណ្តាលចាវ៉ាមនុស្សប្រហែល ៥០នាក់បានស្លាប់នៅពេលភ្លៀងធ្លាក់ខ្លាំងបានបញ្ជូនទឹកទន្លេនិងភក់ទៅភូមិដ្ឋាន។

Image may contain: 3 people, outdoor

Image may contain: 1 person, standing, tree, outdoor and nature

 

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ