មន្ត្រីជាន់ខ្ពស់ ៧នាក់របស់គណបក្ស UMNO ដែលផ្តាច់ខ្លួន ត្រូវបានអនុញ្ញាតិអោយចូលរួមជិវភាពនយោបាយជាមួយគណបក្ស Bersatu របស់លោកមហាធៀរ នាយករដ្ឋមន្ត្រីម៉ឡេស៊ី

0

[:km]ម៉ាឡេស៊ី៖​ សមាជិសភាចំនួន ៧ នាក់ មកពីគណបក្ស UMNO ដែលបានផ្តាច់ខ្លួនត្រូវបានអនុញ្ញាតិអោយចូលរួមជិវភាពនយោបាយជាមួយគណបក្ស Bersatu របស់លោកមហាធៀរ នាយករដ្ឋមន្ត្រីម៉ឡេស៊ី នេះបើយោងតាមគហទំព័រ Chanel News Asiaផ្សាយនៅរសៀលថ្ងៃពុធ ទី១៣ ខែកុម្ភះនេះ។

លោកមហាធៀរបានប្រគល់ឯកសារជាសមាជិកភាពរបស់ពួកគេកាលពីថ្ងៃអង្គារទី១២ ខែ កុម្ភះ ម្សិលមិញ។
លោកមហាធៀរបានមានប្រសាសន៍ថា “យើងបានពិនិត្យមើលពាក្យសុំរបស់ពួកគេហើយនិងទទួលយកពួកគេប៉ុន្តែពួកគេនឹងចូលរួមជាសមាជិកធម្មតាហើយវាមិនផ្តល់ការការពារណាមួយពីអំពើខុសឆ្គងកន្លងមកនោះទេ “។

បច្ចុប្បន្នរដ្ឋាភិបាលនៃសម្ព័ន្ធPakatan Harapan ដែលមានគណបក្សធំៗបីរួមគ្នាមានសមាជិកសភា ២២រូបមកពីគណបក្ស PPBM ដែលជាគណបក្សបង្កើតឡើងដោយលោកមហាធៀរ ៥០រូបមកពីគណបក្ស PKR របស់លោកអានវារ អ៊ីប្រាហ៊ីម និង៤២រូបមកពីគណបក្សDAP ដែលសមាជិកភាគច្រើនជាជនជាតិចិន។ គណបក្សUMNO កំពុងស្ថិតនៅក្នុងភាពច្របូកច្របល់ដោយមន្ត្រីជាន់ខ្ពស់ជាច្រើនរូបដើរចេញពីគណបក្ស។
អត្ថបទដោយ៖ ណូ រ៉ស៊ីគីន

Image may contain: 2 people, people smiling

Image may contain: 14 people, people smiling, crowd

[:]

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ