សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងថា រាជរដ្ឋាភិបាលនឹងបង្កើនថវិកាសម្រាប់អភិវឌ្ឍន៍នៅតាមឃុំនានាទូទាំងប្រទេសរហូតដល់ជាងប្រាំពីរម៉ឺនដុល្លារនៅ ក្នុងឆ្នាំ២០២០នាពេលខាងមុខនេះ ខណៈបច្ចុប្បន្នមានត្រឹមតែជាងបីម៉ឺនប្រាំពាន់ដុល្លារអាមេរិក ។

ក្នុងពិធីបើកសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា នៅឆ្នាំ២០២០ខាងមុខនេះ នៅតាមឃុំនីមួយៗទូទាំងប្រទេសនឹងបង្កើនថវិកាសម្រាប់អភិវឌ្ឍន៍រហូតដល់ជិត៥០ភាគរយ ពោលគឺមានចំនួន ៧៣០០០ដុល្លារអាមេរិក ដោយមិនគិតប្រាក់ខែរបស់មន្រ្តីរ ឬប្រាក់អ្វីផ្សេងៗទៀតនោះឡើយ។

សម្តេចក្រឡាហោម ស ខេង ក៏បានបញ្ជាក់បន្ថែមក្នុងសេចក្តីថ្លែងការណ៏នោះថា ការកើនឡើងនូវថវិកា នៃការអភិវឌ្ឍ របស់ឃុំនៅទូទាំងប្រទេសនេះ គឺជាឆន្ទៈរបស់រាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់នូវហេដ្ឋារចនា សម្ព័ន្ធនៅតាមឃុំទាំងនោះឲ្យកាន់តែល្អប្រសើបន្ថែមទៀត ស្របតាមការរីកចំរើនរបស់ប្រទេសជាតិទាំងមូល ដែលកំពុងអភិវឌ្ឍន៍នាពេលសព្វថ្ងៃនេះ។

សូមជម្រាបថា ឃុំ-សង្កាត់ នៅប្រទេសកម្ពុជាមានចំនួន ១៦៤៦ឃុំ-សង្កាត់ នៅទូទាំងប្រទេស ហើយរាជរដ្ឋាភិបាល នឹងបង្កើនថវិកាសម្រាប់អភិវឌ្ឍន៍ជាបន្តបន្ទាប់ដើម្បីធ្វើយ៉ាងណាស្របទៅតាមកំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ និងស្របតាមការអភិវឌ្ឍន៍ប្រទេសជាដើម៕
អត្ថបទដោយ៖ ម៉ាត់ ហាសាណះ

Image may contain: 1 person, text

Image may contain: 15 people

 

LEAVE A REPLY

Please enter your comment!
Please enter your name here