អារ៉ាប៊ីសាអូឌីតបានសម្តែងការសោកស្តាយចំពោះសហភាពអឺរ៉ុបដែលបានដាក់បញ្ចូលខ្លួនក្នុងបញ្ជីខ្មៅ

0

សេចក្តីថ្លែងការណ៍មួយចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអ៊ូឌីតបាននិយាយកាលពីរសៀលថ្ងៃព្រហស្បតិ៍ទី១៤​ ខែ កុម្ភះ ឆ្នាំ ២០១៩ នេះថាប្រទេសអារ៉ាប៊ីសាអ៊ូឌីតបានសម្តែងការសោកស្តាយចំពោះការសម្រេចចិត្តរបស់សហភាពអឺរ៉ុបដែលដាក់បញ្ចូលប្រទេសនេះនៅក្នុងបញ្ជីខ្មៅនៃប្រទេសដែលត្រូវបានគេចាត់ទុកថាជាប្រទេសដែលមានភាពខ្សោយក្នុងការគ្រប់គ្រង  ហិរញ្ញប្បទានភេរវកម្មនិងការលាងលុយកខ្វក់។របាយការណ៍នេះបានបន្ថែមថា ទីក្រុងរីយ៉ាដ កំពុងត្រូវបានពិចារណាសម្រាប់ការដាក់បញ្ជូលក្នុងបញ្ជីខ្មៅនៃសហភាពអ៊ឺរ៉ុប ទោះបីជាវិធានការជាច្រើននៃការពង្រឹងក្របខ័ណ្ឌច្បាប់របស់ខ្លួនដែលបាននាំឱ្យមានការបង្កើនកិច្ចសហប្រតិបត្តិការជាមួយសមភាគីរបស់ខ្លួន ។គួររំលឹកផងដែរថា កាលពីថ្ងៃពុធ ទី13 ខែ កុម្ភៈ គណៈកម្មការអឺរ៉ុបបានបញ្ជូលប្រទេស អារ៉ាប៊ីសាអូឌីត ប៉ាណាម៉ា និង នីហ្សេរីយ៉ា ជាប្រទេសដែលមានការគាំរៀមគំហែងខ្ពស់ ដែលមានច្បាប់ធូរលុងក្នុងការគ្រប់គ្រង  ហិរញ្ញប្បទានភេរវកម្មនិងការលាងលុយខ្មៅ។

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ