ឯកឧត្តម ហង់ ជួនណារ៉ុន៖ការពង្រឹងវិស័យអប់រំ គឺជាកត្ដាចម្បងដើម្បីឲ្យយុវជនកម្ពុជាអាចបង្កើតការងារក្នុងស្រុកដោយខ្លួនឯងបាននិងអាចដោះស្រយបញ្ហាការធ្វើចំណាកស្រុក

0
48

ខណៈពេលដែលប្រជាពរដ្ឋខ្មែររាប់​​​លាន​នាក់ បាន​ធ្វើ​ចំណាកស្រុក​​​ទៅ​ធ្វើការ​​នៅ​ក្រៅ​ប្រទេស ឯកឧត្តម​ ហង់ ជួនណារ៉ុន រដ្ឋ​មន្រ្ដី​ក្រសួង​អប់រំ​យុវជន និង​កីឡា ​ថ្លែង​ថា ការ​ពង្រឹង​វិស័យ​អប់រំ គឺ​ជា​កត្ដា​ចម្បង​ដើម្បី​ឲ្យ​យុវជន​កម្ពុជា​អាច​បង្កើត​ការងារ​ក្នុង​ស្រុក​ដោ​យ​ខ្លួនឯង​បាន​និង​អាច​ដោះ​ស្រ​យ​បញ្ហា​ការ​ធ្វើ​​ចំណាក​ស្រុក។លោករដ្ឋមន្រ្ដី​​បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​សិក្ខា​សាលា​ផ្សព្វ​ផ្សា​​យ​ស្ដីពី​របាយ​ការ​ណ៍​ពិនិត្យ​តាមដា​ន​ការអប់រំ​សក​ល​​ឆ្នាំ ២០១​៩​ ដែល​ធ្វើ​ឡើង​កាល​ពី​ម្សិល​មិ​ញ ​នៅ​សណ្ឋាគារ​កាំបូឌី​យ៉ា​ណា។

ខណៈពេលដែលប្រជាពរដ្ឋខ្មែររាប់​​​លាន​នាក់ បាន​ធ្វើ​ចំណាកស្រុក​​​ទៅ​ធ្វើការ​​នៅ​ក្រៅ​ប្រទេស ឯកឧត្តម​ ក៏​​​បាន​ថ្លែងបន្ត​ថា ការ​ដោះស្រាយ​បញ្ហា​ចំណាក​ស្រុក​ គឺ​ត្រូវ​ដោះ​ស្រាយ​ពីដើម​ទី ហើយមាន​តែ​ការ​ពង្រឹង​វិស័យ​អប់រំទេ ដែល​អាច​ដោះ​ស្រាយ​នូវ​បញ្ហាផ្សេងៗជា​ពិសេ​ស​​បញ្ហា​ចំណាក​ស្រុក។ដូច្នេះការពង្រឹងសម្ថភាពគ្រូ ជារឿង  មួយសំខាន់បំផុត ជាមួយគ្នានោះការបង្កើតអោយមានគ្រូប្រឹក្សាអាជីពក៏អាចកាត់បន្ថយបញ្ហារនះបានដែរ ព្រោះថាគ្រូ​ប្រឹក្សា​អាជីព អាច​ផ្ដល់​​ការ​ប្រឹក្សា​ដល់​សិស្ស ទៅ​លើ​ការ​រៀន​តាម​មុខ​វិជ្ជាផ្សេងៗ ក៏​ដូច​​ជាជួយ​ដោះ​ស្រាយ​បញ្ហា​​របស់​សិ​ស្ស​ទាំងនោះ ពិសេស​ជួយ​កាត់​បន្ថយ​ ការ​បោះ​បង់​ចោល​ការ​សិក្សា​របស់​សិស្ស​​​ដែល​មាន​ឪពុកម្ដាយ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ស្រុក។

ពាក់​ព័ន្ធ​នឹង​បញ្ហា​ចំណាក​ស្រុក​នេះ​តាមរយៈ​របាយ​ការណ៍​ស្ដី​ពី​លទ្ធផ​ល​​ការងារ​ឆ្នាំ ​២០១៨ និង​លើក​ទិស​ដៅ​ការងារ​​ឆ្នាំ ២០១៩ របស់​ក្រសួង​ មហា​ផ្ទៃ​ដែល​ចេញ​ផ្សាយ​កាល​ពី​ម្សិ​លមិញ បាន​បង្ហាញ​ថា ពលរដ្ឋ​ខ្មែរ​ដែល​អាជ្ញាធរ​បរទេស​ចំនួន ១៨ ​ប្រទេស​ចា​ប់​​បញ្ជូន​ត្រឡប់​មក​វិញ ដោយ​មូលហេតុ​ស្នាក់​នៅ​ ឬធ្វើ​ការខុស​ច្បាប់​​មាន​ចំនួន ៣១ ៦០៩ នាក់ស្រីចំនួន ១០ ៨២៨ នាក់ និង​កុមារចំនួន ២ ៩១៤ នាក់ (ច្រើន​ជាង​គេមក​ពី​ប្រទេស​ថៃ ៣០៦​៣​៦​ នាក់ កូរ៉េខាង​ត្បូង ២៧០ នាក់ ម៉ាឡេស៊ី ១៧២ នាក់ចិន ១៥៦ នា​ក់ជប៉ុ​ន ៩២ នាក់ វៀតណាម ៨៤ នាក់​…) និង​​ពលករ​ខ្មែរ​ទៅ​ធ្វើ​ការ​ដោយ​ស្របច្បាប់​នៅ​ក្រៅ​ប្រទេស​តាម​រយៈ​ក្រុ​មហ៊ុន​មាន​ចំនួន ១០៤ ៤៣៤ នាក់ (ស្រី ៤២ ៥៣៧ នាក់)។

គួររំលឹកថាតាមរយៈរបាយការ​ណ៍​ពិនិត្យ​តាម​ដាន​ការ​អប់រំ​សកល​ឆ្នាំ ២០១៩ របស់​យូ​ណេស្កូ ក្រោម​ប្រធាន​បទ «ការ​ធ្វើ​ចំណាក​ស្រុក ការ​ផ្លាស់​លំនៅ​ដោយ​បង្ខំ និង​ការ​អប់រំ​» បាន​បង្ហាញថា ចំនួន​កុមារ​ជាជន​ចំណាក​ស្រុក និង​ជន​ភៀស​ខ្លួន ដែល​ដល់​អាយុ​ចូលរៀន​ជុំ​វិញ​ពិភពលោក​ កើន​ឡើ​ង​ ២៦ ភាគរយ ចាប់​តាំង​ពីឆ្នាំ ២០០០ មក ដែល​ចំនួន​នេះ អាច​បំពេញ​​បន្ទប់​រៀន​ដល់​ទៅ​ជាង​កន្លះ​លាន​បន្ទប់៕

Comments

comments