ព្រះអង្គម្ចាស់រាជទាយាទនៃអារ៉ាប៊ីសាអូឌីតចុះកិច្ចព្រមព្រៀងវិនិយោគតម្លៃ២០ពាន់លានជាមួយប្រទេសប៉ាគីស្ថានក្នុងដំណើរទស្សនកិច្ចផ្លូវការមកកាន់ប៉ាគីស្ថាននិងចិន

0
41

ប៉ាគីស្ថាន ៖ ព្រះអង្គម្ចាស់ Mohammed bin Salman នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីតបានមកដល់ក្រុងអ៊ីស្លាម៉ាបាដនាល្ងាចថ្ងៃទី១៧ កុម្ភៈឆ្នាំ២០១៩ ជាទិសដៅដំបូងនៃដំណើរទស្សនកិច្ចនៅអាស៊ីរបស់ព្រះអង្គ។ព្រះអង្គម្ចាស់ត្រូវបានទទួលដោយនាយករដ្ឋមន្ត្រីលោក Imran Khan មេបញ្ជាការកងទ័ពលោក Qamar Javed Bajwa និងមន្ត្រីជាន់ខ្ពស់ប៉ាគីស្ថានដទៃទៀត នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអាល់អារ៉ាប៊ីយ៉ាស់។

នៅក្នុងសេចក្តីថ្លែងការណ៍សារព័ត៌មានដែលផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ប៉ាគីស្ថានលោកនាយករដ្ឋមន្រ្តីអ៊ីម៉ានខាន់បានអះអាងថាដំណើរទស្សនកិច្ចរបស់ព្រះអង្គម្ចាស់រាជទាយាទនៃប្រទេសអារ៉ាប៊ីសាអូឌីតនឹងធ្វើឱ្យទំនាក់ទំនងទ្វេភាគីរវាងក្រុងរីយ៉ាដនិងអ៊ីស្លាម៉ាបាដ។ លោកបានអះអាងថាដំណើរទស្សនកិច្ចនេះនឹងផ្លាស់ប្តូរទំនាក់ទំនងក្នុងភាពជាដៃគូសេដ្ឋកិច្ចដ៏រឹងមាំ។

លោកបានបញ្ជាក់ថា: «ការវិនិយោគបានអមដំណើរទស្សនកិច្ចរបស់ព្រះអង្គម្ចាស់គឺជាការវិនិយោគដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសប៉ាគីស្ថាន»។លោកបានបញ្ជាក់ថាអនុស្សារណៈនៃការយោគយល់គ្នាមួយចំនួននឹងត្រូវបានចុះហត្ថលេខាសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីររួមមានការបង្កើតរោងចក្រចម្រាញ់ប្រេងកាត នៅឯកំពង់ផែ Gwadar ជាមួយនឹងការវិនិយោគរបស់អារ៉ាប៊ីសាអ៊ូឌីត។គួរបញ្ជាក់ថាក្នុងដំណើរទស្សនកិច្ចលើកនេះមកកាន់អាស៊ី ព្រះអង្គម្ចាស់ក៏នឹងបំពេញទស្សនកិច្ចនៅប្រទេសចិនផងដែរ។

Image may contain: 1 person, sitting, suit and indoor

Image may contain: 3 people, people standing and text

Image may contain: 6 people, people smiling, people standing

Comments

comments