លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បន្ទាប់ពីបានប្រគល់រថយន្តដឹក-ស្ទូចដល់មន្ទីរធនធានទឹក និងឧតុនិយម

0

[:km]នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បន្ទាប់ពីបានប្រគល់រថយន្តដឹក-ស្ទូចដល់មន្ទីរធនធានទឹក និងឧតុនិយមនៃខេត្ត ចំនួន​២០​រួចមក បានបន្តប្រគល់រថយន្តដឹក-ស្ទូច ចំនួន​០៥គ្រឿងទៀត ជាលើកចុងក្រោយ ជូនដល់មន្ទីរធនធានទឹក និងឧតុនិយម នៃខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងរាជធានីភ្នំពេញ។​ លោករដ្ឋមន្រ្តី បានលើកឡើងថា ការប្រគល់រថយន្តដឹក-ស្ទូច សម្រាប់មន្ទីរធនធានទឹក និងឧតុនិយមគ្រប់រាជធានី-ខេត្ត គឺដើម្បីរួមចំណែកលើកកម្ពស់ប្រសិទ្ធភាព ក្នុងការបំពេញការងាររបស់មន្ទីរតាមតម្រូវការចាំបាច់ លើការងារធនធានទឹក​ឲ្យបានទាន់ពេលវេលា។ ក្នុងខណៈដែលប្រទេសកម្ពុជាកំពុងទទួលរងឥទ្ធិពល នៃបាតុភូតអែល នីណូ (El Nino) បង្កឲ្យធាតុអាកាសនៅកម្ពុជា មានសភាពក្តៅហួតហែង។ មន្ទីរធនធានទឹកនៃខេត្តខ្លះ កំពុងនិងប្រើប្រាស់រថយន្តទាំងនេះ ដើម្បីដឹកទឹកយកទៅចែកជូនប្រជាពលរដ្ឋតាមទីតាំង ដែលជួបប្រទះបញ្ហាកង្វះទឹកប្រើប្រាស់ប្រចាំថ្ងៃ៕

[:]