Trump កំណត់យកប្រទេសឥណ្ឌានិងទួរគីជាគោលដៅក្នុងការបង្រ្កាប ពាណិជ្ជកម្ម

0
26

លោកប្រធានាធិបតី Donald Trump បាននិយាយថាប្រទេសឥណ្ឌាបានបរាជ័យក្នុងការធានាដល់សហរដ្ឋអាមេរិកថាខ្លួននឹងផ្តល់លទ្ធភាពសមស្របដល់ទីផ្សាររបស់អាមេរិច។

ប្រទេសឥណ្ឌាបាននិយាយថាការកំណត់យកប្រទេសខ្លួនជាគោលដៅបង្រ្កាបពានិជ្ជកម្មរបស់សហរដ្ឋអាមេរិកនឹងមាន ផលប៉ះពាល់សេដ្ឋកិច្ចតិចតួចដល់តណ្ឌា។

សហរដ្ឋអាមេរិកក៏នឹងបញ្ចប់ស្ថានភាពពាណិជ្ជកម្មពិសេសរបស់តួកគីដោយនិយាយថាទួរគីលែងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។

វាគឺជាការចង់បានចុងក្រោយបំផុតរបស់សហរដ្ឋអាមេរិកដើម្បីប្រឆាំងនឹងអ្វីដែលគេមើលឃើញថាជាការអនុវត្តន៍ពាណិជ្ជកម្មដ៏អយុត្តិធម៌។ លោក Trump បានសន្យាកាត់បន្ថយឱនភាពពាណិជ្ជកម្មអាមេរិកហើយបានរិះគន់ម្តងហើយម្តងទៀតចំពោះប្រទេសឥណ្ឌាចំពោះពន្ធដែលមានតម្លៃខ្ពស់។
ជាលទ្ធផលលោកបានបញ្ជាការិយាល័យតំណាងពាណិជ្ជកម្មអាម៉េរិក (USTR) ដើម្បីដកប្រទេសឥណ្ឌាចេញពីកម្មវិធីពាណិជ្ជកម្មពិសេស។

កិច្ចព្រមព្រៀងពាណិជ្ជកម្មពិសេសសម្រាប់ប្រទេសឥណ្ឌាបច្ចុប្បន្នអនុញ្ញាតឱ្យមានការនាំចេញទៅអាមេរិចក្នុងតម្លៃ 5,6 ពាន់លានដុល្លារ ដោយមិនគិតពន្ធ។

នៅក្នុងលិខិតមួយផ្ញើទៅកាន់សភាអាមេរិកប្រធានាធិបតីអាមេរិកបាននិយាយថាឥណ្ឌាមិនបានធានាចំពោះសហរដ្ឋអាមេរិកថាខ្លួននឹងផ្តល់លទ្ធភាពស្មើភាពនិងសមហេតុផលដល់ទីផ្សាអាមេរិចនោះទេ។

Comments

comments