ភ្លៀងនិងខ្យល់កន្ត្រាក់បំផ្លាញផ្ទះបងប្អូនខ្មែរឥស្លាមជាច្រើនខ្នងនៅខេត្តក្រចេះ

0

ក្រចេះ៖ តាមសេចក្តីរាយការណ៍ដែលមជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជាទទួលបានឲ្យដឹងថាកាលពីម៉ោងប្រហែល៦ល្ងាចថ្ងៃទី២៣មិនា ឆ្នាំ២០១៩ ភ្លៀងនិងខ្យល់កន្ត្រាក់ខ្លាំងបានបោកបក់បំផ្លាញផ្ទះប្រមាណ១០ខ្នងរបស់ពលរដ្ឋខ្មែរឥស្លាមរស់នៅក្នុងភូមិសែនជ័យ ឃុំរលួស ស្រុកសំបូរ ខេត្តក្រចេះ។ ប្រភពដដែលបន្តថាក្រៅពីខូចខាតផ្ទះសម្បែងក្នុងហេតុការណ៍នេះក៏បានធ្វើឲ្យមនុស្សមួយចំនួនរងរបួសធ្ងន់និងស្រាលផងដែរដោយសារពួកគាត់រត់គេចមិនទាន់ខណៈដែលគាត់កំពុងសម្រាកនៅក្នុផ្ទះ។ គួររំលឹកផងដែរបើតាមការព្យាករណ៍អាកាសធាតុពីក្រសួងធនធានទឹកនិងឧត្តុនិយមថ្មីៗនេះបានបញ្ជាក់ថាភ្លៀងកក់ខែនិងខ្យល់កន្ត្រាក់និងអាចកើតមានតាមបណ្តាខេត្តក្រុងនានា អាស្រ័យហេតុនេះសូមបងប្អូនប្រុងប្រយ័ត្នខ្ពស់។

Image may contain: sky, house, tree and outdoor

Image may contain: tree, outdoor and nature

Image may contain: sky and cloud

Image may contain: sky, house, tree and outdoor