វិហារឥស្លាមមួយនៅអាមេរិកត្រូវបានដុតដោយចេតនាកាលពីថ្ងៃអាទិត្យថ្មីៗនេះ

0

អាមេរិក៖ វិហារឥស្លាមឈ្មោះឌីយ៉ានេតនៅអាមេរិកត្រូវបានភ្លើងឆាបឆេះនៅរសៀលថ្ងៃអាទិត្យកន្លងទៅនេះដែលជាឧបទ្ទវហេតុចុងក្រោយបង្អស់នៃការដុតបំផ្លាញកន្លែងគោរពប្រណិបត្តិសាសនានៅក្នុងប្រទេសនេះ។

ប្រភពព័ត៌មានពីTRTបានដកស្រង់សម្តីដែលលើកឡើងពីមន្រ្តីអគ្គីភ័យម្នាក់ដែលថាអ្នកគ្រប់គ្រងនៅវិហារឥស្លាមបាននិយាយថាអគ្គិភ័យនេះត្រូវបានចាប់ផ្តើមដោយចេតនាហើយថាអាជ្ញាធរកំពុងស៊ើបអង្កេតរឿងនេះនេះ។អ្នកគ្រប់គ្រងវិហារនៅវិហារDiyanet Mosque ក្រុងNew Haven, Connecticut បាននិយាយថាមន្ត្រីពន្លត់អគ្គីភ័យបានបញ្ជាក់ថាភ្លើងឆេះត្រូវបានចាប់ផ្តើមដោយមានចេតនាហើយក្រុមស៊ើបអង្កេតសហព័ន្ធបានព្យាយាមស្វែងរកអ្នកដែលទទួលខុសត្រូវ។ ពុំមានអ្នករងរបួសឡើយក្នុងអគ្គីភ័យនេះ។

អ្នកគ្រប់គ្រងវិហារបាននិយាយនៅលើទំព័រហ្វេសប៊ុកថា “យើងថ្កោលទោសយ៉ាងខ្លាំងចំពោះការដុតបំផ្លាញនិងអំពើហឹង្សានេះនៅក្នុងកន្លែងគោរពប្រណិបត្តិសាសនា” ។

គួបញ្ជាក់ថាមជ្ឈមណ្ឌលឥស្លាម Diyanet នៅអាមេរិកនេះត្រូវបានបង្កើតឡើងដោយជនជាតិមូស្លីមទួរគីអាមេរិកាំងដើម្បីផ្តល់សេវាសាសនាអប់រំនិងសង្គមដល់សហគមន៍ឥស្លាមភាគច្រើននៅតំបន់ឆ្នេរសមុទ្រអាមេរិកភាគឦសាន។

Image may contain: outdoor

No photo description available.

 

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ