Breaking News
Home / ពត៌មានថ្មីៗ / អ៊ីស្លាម​គឺ​សន្តិភាពត្រូវបានលើកមកបង្ហាញក្នុងសិក្ខាសាលាមួយដែលរៀបចំដោយរដ្ឋសភាជាតិ

អ៊ីស្លាម​គឺ​សន្តិភាពត្រូវបានលើកមកបង្ហាញក្នុងសិក្ខាសាលាមួយដែលរៀបចំដោយរដ្ឋសភាជាតិ

ភ្នំពេញ ៖ ប្រធានបទមួយទាក់ទងសាសអ៊ីស្លាម គឺសន្តិភាព​​ត្រូវលើកមកបង្ហាញដោយលោក មូសា អាលី អតីតនិស្សិត សាកល​វិទ្យាល័យ​អ៊ីស្លាមម៉ាឌីណះ​ ប្រទេសអារ៉ាប៊ីសាវឌី ក្នុងសិក្ខាសាលាដែលរៀបចំដោយ រដ្ឋសភាសហការជាមួយវិទ្យាស្ថានសន្ទនាមេគង្គកាលពីព្រឹកថ្ងៃទី​៣០ ខែ​កក្កដា ឆ្នាំ​២០១៥ នាវិមានរដ្ឋសភា។​

ក្នុងនោះដែរសម្តេចមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ ដែលបានអញ្ជើញជាអធិបតីក្នុងសិក្ខា​សាលាស្តីពីសុខ​ដុមនីយ​កម្មក្នុងវិស័យសាសនានៅកម្ពុជានេះ ក៏បានអំពាវនាវទៅដល់ សាសនាទាំងអស់នៅក្នុងប្រទេសកម្ពុជា ត្រូវមានការសាមគ្គីគ្នា ដើម្បីភាពសុខដុមរមនា នៃសង្គមជាតិទាំងមូល។

សម្តេច ហេង សំរិន បានថ្លែងថា ពិភពលោកទាំងមូលកំពុងស្វែងរកភាពសុខដុមរមនា និងចម្លើយឆ្លើយតបនឹង ការគំរាមកំហែងពីការ​រីក​រាលដាលនៃភាពនិយមជ្រុលខាងសាសនា អំពើភារវកម្ម សង្គ្រាមស៊ីវិល វិបត្តិសេដ្ឋកិច្ច ភាពក្រីក្រ ការរីករាលដាល នៃជំងឺដង្កាត់ផ្សេងៗ និងបម្រែបម្រួលអាកាសធាតុជាដើម ដែលទាមទារឲ្យមានការជួបប្រជុំគ្នាពិភាក្សា ប្រមូលផ្តុំនូវបទពិសោធន៍ និងចំណេះដឹងល្អៗ​ដើម្បីយក​មក​ជាគោលនយោបាយ ឬគោលមាគ៌ាក្នុងបញ្ហាខាងលើ។

20150730_080504 20150730_091656 20150730_080241 20150730_082446

 

About

Leave a Reply

Facebook