Breaking News
Home / ពត៌មានថ្មីៗ / សហគមន៍ខ្មែរអ៊ីស្លាមអះអាងថា ទង្វើភេរវកម្មទាំងឡាយ មិនមានប្រភពពីសាសនាអ៊ីស្លាមឡើយ

សហគមន៍ខ្មែរអ៊ីស្លាមអះអាងថា ទង្វើភេរវកម្មទាំងឡាយ មិនមានប្រភពពីសាសនាអ៊ីស្លាមឡើយ

ចាប់តាំងពីមានការលេចចេញឡើងនូវអំពៅឃោឃៅ សាហាវព្រៃផ្សៃរបស់ក្រុមភេរវកម្ម ISIS និងបន្ទាប់ពីភេរវកម្មបំផ្ទោះយន្តហោះដឹកអ្នកដំណើររុស្សីនៅឧបទ្វីបសីណៃ ដែលបានសម្លាប់ជិវិតមនុស្ស ២២៥នាក ការបាញ់និងបំផ្ទោះគ្រាប់បែកដែលបានបណ្តាលអោយប្រជាជនបារាំប្រមាណជាជាង ១០០នាក ត្រូវបាត់បង់ជីវិតនៅកណ្តាលក្រុងប៉ារីប្រទេសបារាំងរួចមក បញ្ហាភេរវកម្មនេះបានក្លាយជាប្រធានបទមួយយ៉ាងក្តៅគគុកដែលប្រជាជននៅលើពិភពលោកកំពុងផ្តោតការចាប់អារម្មណ៍។ បន្ទាប់ពីករណីភេរវកម្មដែលបានកើតឡើងក្នុងរយះពេលចុងក្រោយថ្មីៗនេះ ប្រជាជនមួយចំនួននៅតាមបណ្តាប្រទេសលោកខាងលិច និងសហរដ្ឋអាមេរិកជាដើម បានភ្ជាប់ក្រុមភេរវករISISជាមួយនឹងសាសនាអ៊ីស្លាមនិងបានបង្កើតជាការរើសអើង និងអំពើស្អប់ខ្ពើមចំពោះអ្នកកាន់សាសនាអ៊ីស្លាមនៅក្នុងប្រទេសទាំងនោះ ជាក់ស្តែងព្រះវិហារអ៊ីស្លាមមួយចំនួននៅសហរដ្ឋអាមេរិចត្រូវរងការរំលោភបំពាន់ និងយាយី ការបំផ្លាញគម្ពីអាល់គួរអាននិងការតវ៉ាប្រឆាំងនឹង សហគមន៍អ៊ីស្លាមនៅក្នុងប្រទេសមួយចំនួនជាដើម។
នៅតាមប្រព័ន្ធផ្សព្វផ្សាយនានា មានសំនួរមួយចំនួនត្រូវបានលើកឡើង ថាតើសាសនិកអ៊ីស្លាមពិតជាមានកំហុសនិងត្រូវទទួលខុសត្រូវ ចំពោះអំពើដែលបានប្រព្រឹត្តឡើងដោយក្រុមភេរវកម្មISIS? ហើយថាតើក្រុមISISនេះជាតំណាងអោយសាសនាអ៊ីស្លាម និងសាសនិកអ៊ីស្លាមឬយ៉ាងណា?សូមទស្សនាព័តមានដូចខាងក្រោម ៖​

Comments

comments

About