Breaking News
Home / ពត៌មានថ្មីៗ / ទស្សនៈយុវជនមូស្លីមកម្ពុជា និង បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក

ទស្សនៈយុវជនមូស្លីមកម្ពុជា និង បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក

ភ្នំពេញ៖ដោយ ហេង សារ៉ាន់CAMM

ហ្វេសប៊ុក គឺជាបញ្តាញទំនាក់ទំនងសង្គមមួយដែលកំពុងពេញនិយម និងមានអ្នកប្រើប្រាស់រាប់រយលានអ្នកនៅជុំវិញពិភពលោក។ នៅក្នុងរបាយការណ៍ស្ទង់មតិមួយស្តីពីការប្រើប្រាស់ទូស័ព្ទដៃនិង INTERNETនៅកម្ពុជារបស់វិទ្យាស្ថានបើកទូលាយដែលបានចេញផ្សាយកាលពីថ្ងៃទី១៩ ខែវិច្ឆិការ ឆ្នាំ២០១៥កន្លងទៅនេះបានរកឃើញថា មានប្រជាជនកម្ពុជា ៣៤.​៤%  ដែលបានប្រើប្រាស់បញ្តាញទំនាកទំនងសង្គម  ហ្វេសប៊ុក ដើម្បីទាញយកព័ត៌មាន។

នៅក្នុងចំណោមអ្នកប្រើប្រាស់ ហ្វេសប៊ុក នៅកម្ពុជាជាង ៣៤. ៤%នេះ ក្នុងនោះក៍មានប្រជាពលរដ្ឋ ជាពិសេសយុវជនខ្មែរអ៊ីស្លាមរាប់ពាន់នាក់ផងដែរដែល​ពេញនិយម នឹងកំពុងប្រើប្រាស់បញ្តាញទំនាក់ទំនងសង្គមមួយនេះ។ ដោយសារតែ​ ហ្វេសប៊ុក មានលក្ខណះសេរី និងទូលំទូលាយ វាបានក្លាយជាឧប្បករណ៍មួយដ៍សំខាន់ដែលត្រូវបានប្រជាពលរដ្ឋខ្មែរអ៊ីស្លាម មានទាំងស្រទាប់សិស្ស និស្សិត មន្ត្រីរាជការតាមស្ថាប័នរដ្ឋ និងឯកជន រួមទាំងប្រជាពលរដ្ឋសាមញ្ញផងដែរនោះ នាំគ្នាប្រើប្រាស់ក្នុងគោលបំណងផ្សេងៗពីគ្នា អ្នកខ្លះប្រើ ហ្វេសប៊ុកដើម្បីបង្ហោះរូបភាព ឬវីដេអូបង្អូតគ្នា អ្នកខ្លះប្រើប្រាស់ដើម្បីទទួល នឹងចែកចាយព័ត៌មាន ចំណេះដឹង ឬទំនាក់ទំនងគ្នាទៅវិញទៅមក រីឯអ្នកខ្លះទៀតប្រើប្រាស់ ហ្វេសប៊ុក ដើម្បីផ្សព្វផ្សាយ និងបញ្ជេញមតិ ក្នុងរឿងសាសនា ឬនយោបាយជាដើម ។

 កញ្ញា សុះ ហ្សាំរោះ ជាបុគ្គលិកនៃសកលវិទ្យាល័យវេស្ទើនបាន និយាយថា​ ចាប់តាំងពីកញ្ញាចេះ ប្រើ ហ្វេសប៊ុក រហូតមកដល់ពេលនេះមានរយះពេលមួយឆ្នាំហើយ  ជាមួយគ្នានេះកញ្ញាបានរៀបរាប់ពីការប្រើប្រាស់ ហ្វេសប៊ុក របស់កញ្ញាយ៉ាងដូចឆ្នេះថាៈនាងខ្ញុំគឺប្រើFacebook បានរយៈពេលមួយឆ្នាំ ហើយFacebookនេះខ្ញុំអាចមើលព័ត៍មាននៅប្រទេសក្រៅហើយនិងទីមួយទីពីរគឺនៅក្នុងស្រុកភូមិ ជូនកាលខ្ញុំអាចជាChat ជាមួយGroup ផ្សេងៗជាមួយនឹងមិត្តភក្តិដែលខ្ញុំតែងតែរៀនជាមួយគ្នានឹងផ្ញើមេរៀនអោយគ្នាទៅវិញទៅមក។ ជួនកាលខ្ញុំអផ្សុកអ៊ីចឹងទៅ ហើយនៅពេលដែលខ្ញុំពិបាកចិត្តខ្ញុំតែងតែផុសរូបដែលខ្ញុំពិបាកចិត្ត ហើយប្រាប់មិត្តភក្តិខ្ញុំជាដើម។ ជូនកាលរូបខ្ញុំធ្វើមុខស្រពោន ខ្ញុំផុសហើយខ្ញុំShare​ រូបរបស់ខ្ញុំដែលខ្ញុំចង់និយាយខ្ញុំសរសេរពីលើហើយខ្ញុំបង្ហោះតទៀត

ហើយចំពោះសំនួរដែលសួរថាតើការប្រើប្រាស់បណ្តាញសង្គមមួយនេះមានគុណសម្បត្តិនិងគុណវិបត្តិអ្វីខ្លះកញ្ញបានអោយដឹងយ៉ាងដូចឆ្នេះថាៈ សម្រាប់យុវវ័យ គឺបុរសនារីជួនកាលស្គាល់គ្នាតាមរយៈ ហ្វេសប៊ុកអាចមានផលវិបាកដល់ការសិក្សាដោយទំនាក់ទំនងជាមួយគ្នាតាមរយៈហ្វេសប៊ុកហើយយើងអាចមានផលវិបាកខាងទឹកចិត្ត នៅពេលយើងមានផលវិបាកខាងទឹកចិត្តគឺយើងអត់មានអារម្មណ៍មើលមេរៀនទេ សម្រាប់ផលល្អយើងប្រើត្រឹមលក្ខណៈជាមិត្ត ឬក៏ជាក្រុមនៅក្នុងការធ្វើAssignment ក្នុងការរៀនសូត្រនៅក្នុងសាលារៀន ឬក៏ពេលដែលយើងមានគ្រាលំបាកអ្វីមួយគឺគេអាចជួយយើងបាន។

លោក លី​ សាឡីម និស្សិតផ្នែកគ្រប់គ្រង់នៃសាកលវិទ្យាល័យជាតិគ្រប់គ្រងបានអោយដឹងថា លោកប្រើប្រាស់ ហ្វេសប៊ុកដើម្បីធ្វើការទំនាក់ទំនងគ្នា និងដើម្បីទទួលបានព័ត៌មានផ្សេងៗ ហើយបើតាមកាសង្កេតមើលរបស់លោក យុវជនខ្មែរអ៊ីស្លាមមួយចំនួនប្រើប្រាស់បណ្តាញសង្គមមួយនេះ គ្រាន់តែសម្រាប់ការកម្សាន្តសប្បាយ សម្រាប់កែអផ្សុកដោយមិនបានគិតពីផលអវិជ្ជមានចំពោះសហគមន៍ខ្លួនឡើយៈ ដែលទាក់ទងទៅនឹងយុវជនអ៊ីស្លាម គេសង្កេតមើលឃើញថារាល់ថ្ងៃនឹង គឺគាត់ប្រើដើម្បីជាប្រយោជន៍ទៅខ្លួនគាត់ ប៉ុន្តែសម្រាប់ការទាញប្រយោជន៍គឺចង់និយាយថាភាគរយនៃការទាញនូវចំនេះដឹងដើម្បីចែករំលែកទៅអ្នកដទៃគឺសឹងតែ៥០% ហើយការចំណាយពេលភាគច្រើនគឺទៅលើការសប្បាយច្រើន ការសប្បាយទាក់ទងទៅនឹងការមើលរូបភាព ទាក់ទងនឹងការបង្ហោះឬក៏Comment ទាក់ទងនឹងការធ្វើម៉េចអោយបាត់ស្រ្តេះរបស់គាត់ ប៉ុន្តែគាត់ភ្លេចគិតទៅលើថា តើការបង្ហោះឬការឆែករបស់គាត់នឹងវាប៉ះពាល់ទៅដល់សង្គមអ៊ីស្លាមគាត់កំពុងរស់នៅ។

ចំណែកឯ និស្សិតផ្នែកប្រព័ន្ធផ្សព្វផ្សាយ  នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រ លោក ម៉ាត់ គ្រីយ៉ា បានអោយដឹងដែរថា ហ្វេសប៊ុកគឺជាមធ្យោបាយដែលល្អមួយសម្រាប់ធ្វើការទំនាក់ទំនងគ្នា ហើយវាជាប្រព័ន្ធមួយដែលយុវជនខ្មែរអ៊ីស្លាមបច្ចុប្បន្ន  កំពុងពេញនិយមក្នុងការប្រើប្រាស់ តែអ្វីដែលសំខាន់នោះយុវជនគួរតែប្រើប្រាស់ដើម្បីទាញយកផលប្រយោជន៍ ហើយជៀសវាងនូវផលអវិជ្ជមាននៅក្នុងការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមមួយនេះ៖ ខ្ញុំគិតថាខ្ញុំគាំទ្រគាត់អោយគាត់ប្រើ ឬក៏ចូលរួមសង្គមប្រើប្រាស់ហ្វេសប៊ុក ក៏ប៉ុន្តែប្រើតាមរយៈវិធីសាស្ត្រមួយ ឬក៏ប្រើដើម្បីទាញផលប្រយោជន៍ពីហ្វេសប៊ុក មិនមែនប្រើហើយអោយហ្វេសប៊ុកមកគ្រប់គ្រងយើង ជាឧទាហរណ៍ៈ ប្រសិនជាយើងប្រើហ្វេសប៊ុក យើងចង់ទំនាក់ទំនងគឺអាចប្រើដើម្បីទំានាក់ទំនង ទីពីរវាយើងអាចShare ឬក៍យើងអាចចែករំលែកនូវព័ត៍មានដែលល្អៗទាក់ទងជាមួយនឹងសង្គម ការចូលរួមកម្មវិធីសង្គមគឺអាចជួយដល់សង្គម  អ៊ីចឹងពិតជាមានផលប្រយោជន៍សម្រាប់យុវជនយើង   ក៍ប៉ុន្តែប្រសិនជាគាត់ប្រើហើយក្នុងលក្ខណៈបង្ហោះរូបភាពផ្តេសផ្តាស គាត់បង្ហោះរឿងផ្តេសផ្តាស ឬគាត់បង្ហោះព័ត៍មានផ្តេសផ្តាសអ៊ីចឹងទៅ  វាអាចធ្វើអោយប៉ះពាល់ដល់សង្គម ខ្ញុំគិតថាបើសិនជាគាត់ប្រើអ៊ីចឹង គាត់មិនបាច់ប្រើល្អជាង។

ទាក់ទងនឹងឥរិយាបទនៃការប្រើប្រាស់ ហ្វេសប៊ុក​ របស់ស្រ្តីខ្មែរអ៊ីស្លាមវិញ និស្សិតផ្នែកប្រព័ន្ធផ្សព្វផ្សាយរូបនេះក៍បានលើកឡើងផងដែរថាៈ ឧបមាថាគាត់ផុសរូបគាត់ជាស្រ្តីអ៊ីស្លាម ហើយគាត់ដាក់ឈ្មោះរបស់គាត់ជាអ្នកអ៊ីស្លាម​ ហើយគាត់បង្ហោះរូបគាត់ដែលអត់ពាក់ក្រមា ឬក៍រូបឃើញអៅរ៉ាត់ច្រើន ឬក៍រូបដែលយើងមើលទៅវាមិនសមនឹងអ៊ីស្លាម វាធ្វើអោយអ្នកដទៃដែលមិនមែនជាអ៊ីស្លាមនោះគាត់វាយតម្លៃថាហេតុអី?បានជាស្រ្តីអ៊ីស្លាមគាត់ស្លៀកពាក់អ៊ីចឹង ដូចនេះគឺបានន័យថាអ្វីដែលយើងផុសមិនមែនប៉ះពាល់ដល់ខ្លួនយើងតែម្នាក់ទេ ក៍ប៉ុន្តែវាអាចប៉ះពាល់ដល់សង្គមអ៊ីស្លាមយើងទំាងមូលដោយសារតែរូបភាពរបស់យើងអត់ល្អ រូបភាពរបស់យើងវាផ្ទុយពីអ៊ីស្លាម អ៊ីចឹងខ្ញុំសូមសំណូមពរដល់យុវជន ឬក៍មិត្តៗនារី ឬក៍ស្រ្តីអ៊ីស្លាម នៅពេលដែលគាត់ផុសរូបគាត់ចង់ផុសវាមិនមែនជាបញ្ហាទេ ប៉ុន្តែបញ្ហាគឺគាត់អត់បានគិតមុនថាតើរូបដែលគាត់ផុសនឹងវាប៉ះពាល់អត់ អ៊ីចឹងបើសិនជាគាត់គិតឡើងវិញថាប្រសិនជារូបនឹងប៉ះពាល់កុំផុសអី តែបើសិនជាគាត់គិតថារូបនឹងអត់អីទេ ឬរូបនឹងជារូបល្អហើយវាអាចជួយអ្នកផ្សេងយល់ថាអ៊ីស្លាមនឹងល្អ អ៊ីចឹងគាត់ផុសទៅ។

ស្រដៀងគ្នានេះពាក់ព័ន្ធទៅនឹងការប្រើប្រាស់ ហ្វេសប៊ុករបស់យុវតីខ្មែរអ៊ីស្លាមនេះ លោក លី សាឡឹមបានអោយដឹងថា ច្បាប់សាសនាអ៊ីស្លាមមានខ្នាតសម្រាប់បិទបាំងរាងកាយរបស់ស្រ្តី ដូចនេះស្រ្តីខ្មែរអ៊ីស្លាមគួរតែប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមមួយនេះអោយស្របតាមអ្វីដែលច្បាប់សាសនាអ៊ីស្លាមដែលបានអនុញ្ញាតិៈ ផ្តោតទៅលើអ៊ីស្លាមតាមច្បាប់គឺគេមានអៅរ៉ាត់គឺមានការបិទបាំង ប៉ុន្តែយើងមើលឃើញបច្ចុប្បន្នគឺខ្ញុំអត់និយាយទំាងអស់ទេគឺមួយចំនួនតូចដែលគាត់កំពុងតែប្រើ Account Facebook​ របស់គាត់ក្នុងការបង្ហោះរូប ឬក៍ចែករំលែកព័ត៍មាន មានមួយចំនួនដែលច្បាប់សាសនាអ៊ីស្លាមមិនអនុញ្ញាត។ បើសិនជាយល់ល្អប្រើនៅក្នុងហ្វេសប៊ុកសម្រាប់ស្រ្តីអ៊ីស្លាម ខ្ញុំឃើញខ្លះភាគច្រើនគាត់ពាក់អាវដូចជាខោបញ្ចេញសាច់របស់គាត់មក អ៊ីចឹងនិយាយពីហ៊ូកុមអ៊ីស្លាមគឺយើងខុសត្រង់នឹងតែម្តង។ ហើយមួយវិញទៀត យើងបង្ហោះជាលក្ខណៈសាធារណៈអ៊ីចឹងមានន័យថាយើងចែករំលែកអាភាពមិនល្អរបស់យើងពីម្នាក់ទៅម្នាក់ កាលណាមានមិត្តគេShare​ តៗគ្នាទៅអ៊ីចឹងសាសនាអ៊ីស្លាមគឺធ្លាក់

About

Leave a Reply

Facebook