Breaking News
Home / ពត៌មានថ្មីៗ / និស្សតខ្មែរអ៊ីស្លាមជ័យលាភីពីសាកលវិទ្យាល័យន័រតុន ប្រមាណ៣០០ នាក់ទទួលសញ្ញាបត្រកម្រិតបរិញ្ញាបត្រនាព្រឹកថ្ងៃទី១៧ មិនា ២០១៦នេះ

និស្សតខ្មែរអ៊ីស្លាមជ័យលាភីពីសាកលវិទ្យាល័យន័រតុន ប្រមាណ៣០០ នាក់ទទួលសញ្ញាបត្រកម្រិតបរិញ្ញាបត្រនាព្រឹកថ្ងៃទី១៧ មិនា ២០១៦នេះ

និសិ្សត​ខ្មែរអ៊ីស្លាមប្រមាណ៣០០ នាក់ ដែលភាគច្រើនបានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រក្រោមកម្មវិធីអាហារូបករណ៍ជាប្រាក់កម្ចីរបស់សមាគមអភិវឌ្ឍន៍ខ្មែរអ៊ីស្លាមដឹកនាំដោយឯកឧត្តមអះ ម៉ាត់ យ៉ះយ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច នោះ បានទទួលសញ្ញាប័ត្ររបស់ខ្លួនយ៉ាងសប្បាយរីករាយក្នុងកកម្មវិធីក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដល់និស្សិតសាកលវិទ្យាល័យន័រតុន (Norton University) ចំនួន ៤០៧៣នាក់ នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ នៅមជ្ឈមណ្ឌលកោះពេជ្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។

 

តាមរបាយការណ៍ដែលមជ្ឈមណ្ឌលព័មានមូស្លីមកម្ពុជាទទួលបានបានបញ្ជាក់ថា កម្មវិធីអាហាររូបករណ៍ថ្នាក់ឧត្តមសិក្សារបស់សមាគមអភិវឌ្ឍន៍ខ្មែរអ៊ីស្លាមនេះបានចាប់ផ្តើមឡើងតាំងពីឆ្នាំ១៩៩៩​មក​ម្លេះដែលមាននិស្សិតខ្មែរអ៊ីស្លាមប្រមាណ៤០០នាក់បានបញ្ចប់កាសិក្សានិងទទួលបានការងារធ្វើសមរម្យនិងខ្លះទៀតជាម្ចាស់ក្រុមហ៊ុនតូចធំ ចំណែកអាហារូបករណ៍ ជាប្រាក់កម្ចីនេះបានចាប់ផ្តើមនៅឆ្នាំ២០០៨ដោយបានផ្តល់ជាប្រាក់កម្ចីបង់ថ្លៃសិក្សានៅសាកលវិទ្យាល័យចំពោអនិស្សិតចំនួន ៥ ជំនាន់ សរុប៨៥៩ នាក់ ដោយបានទទួលសញ្ញាបត្រជាបន្តបន្ទាប់ និងអ្នកខ្លះបានឈប់សិក្សាដោយបញ្ហាផ្សេងៗគ្នា សម្រាប់អ្នកដែលបានបញ្ចប់ការសិក្សាភាគច្រើនទទួលបានការងារតាមស្ថាប័នរដ្ឋនិងក្រុមហ៊ុនឯកជន ។

 

12516412_10208695528966678_488667088_n 12516167_975815619138754_1085982989_n

 

About cadmin

Leave a Reply

Facebook