Breaking News
Home / ពត៌មានថ្មីៗ / អណ្តូងចំនួន១០ របស់អង្គការ Zakat Foundation Of America ត្រូវបានប្រគល់ជូនដល់ប្រជាពលរដ្ឋ នៅភូមិប្រាំដំឡឹង ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

អណ្តូងចំនួន១០ របស់អង្គការ Zakat Foundation Of America ត្រូវបានប្រគល់ជូនដល់ប្រជាពលរដ្ឋ នៅភូមិប្រាំដំឡឹង ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦  អណ្តូងចំនួន១០ របស់អង្គការមូលនិធិហ្សាកាត់អាមេរិក Zakat Foundation Of America ត្រូវបានប្រគល់ជូនដល់ប្រជាពលរដ្ឋ នៅភូមិប្រាំដំឡឹង ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ តាមរយ:អង្គការមជ្ឈមណ្ឌលព័ត៍មានមូស្លីមកម្ពុជា។

ក្នុងនាមជាប្រជាពលរដ្ឋដែលទទួលបានជំនួយអណ្តូងទឹកផ្ទាល់ពី អង្គការ Zakat Foundation Of America អ្នកស្រី​ ម៉ៃ សំ ប្រជាពលរដ្ឋរស់នៅក្នុងភូមិប្រាំដំឡឹង បានបង្ហាញពីអារម្មណ៍ដ៏ សប្បាយរីរាយជាពន់ពេក ដែលអណ្តូងទឹកថ្មីនេះ វាជួយកាត់បន្ថយភាពលំបាករបស់អ្នកស្រីដែលកន្លងមកត្រូវ​ធ្វើដំណើរឆ្ងាយពីផ្ទះ ដើម្បីទៅជញ្ជូនទឹកយកមកប្រើប្រាស់។ អ្នកស្រីបានសុំទូអាអោយអល់ឡោះប្រទាននូវសុខសុភក្តមង្គល ស្លាម៉ាត់ ប៉ារ៉ាកាត់ នៅក្នុងគ្រួសារ របស់ អ្នកដែលផ្តល់ជាថវិការសាងសង់ងណ្ទូងទឹកថ្មីនេះជូនដល់ក្រុមគ្រួសាររបស់អ្នកស្រី។

20160521_131618

តំណាងអោយប្រជាពលរដ្ឋនៅក្នុងភូមិ លោកម៉ាន អៃយ៉ូប ហាកឹមភូមិ ប្រាំដំឡឹង បាន បង្ហាញពីភាពសប្បាយរីករាយដែលអង្គការ Zakat Foundation Of America បានផ្តល់ជំនួយ ដល់ ប្រជាពលរដ្ឋនៅក្នុងភូមិខណ:ពេលដែលនៅក្នុងរដូវក្តៅ ដែលខ្សត់ខ្សោយទឹកយ៉ាងខ្លាំង ។

ជាមួយគ្នានេះផងដែរ លោក សាលី មេភូមិ ប្រាំដំឡឹង ក្នុងនាមអជ្ញាធរដែនដីបានប្រាប់អោយ ដឹងដែរថាកន្លងប្រជាពលរដ្ឋរបស់លោក មានពិបាកជាខ្លាំងក្នុងការប្រើប្រាស់ទឹកជាពិសេស នៅរដូវក្តៅគ្មានភ្លៀង បន្លែមពីលើនេះ ជាមួយនឹងជំនួយសាងសង់អណ្តូងទឹកដែលផ្តល់ដល់ អ្នកភូមិរបស់លោក លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និង សុំពីអល់ឡោះអោយ ម្ចាស់ជំនួយ ទទួលបានភាពជោគជ័យ រ៉ហម៉ាត់ ប៉ារ៉ាកាត់ រីកចំរើន សុខស្លាម៉ាត់ពីអល់ឡោះ។

លោក ស្លេះ ណាស៊ី ប្រធានមជ្ឈមណ្ឌលព័តមានមុស្លីមកម្ពុជាក្នុងឪកាសចុះត្រួតពិនិត្យគម្រោងអណ្ទូងនេះ បានមានប្រសាសន៍ផ្តែផ្តាំអំពីការប្រើប្រាស់ទឹកស្អាត ក៏ដូចជាការរំលឹកបងប្អូនដែលបានទទួលអណ្តូងត្រូវចេះជួយគ្នាក្នុងការថែរក្សាអណ្តូង ហើយត្រូវប្រាស់រួមគ្នាជៀសវាងការប្រើជាលក្ខណៈគ្រួសារឯកជន លោកក៏បានបង្ហាញពីការដឹងគុណចំពោះម្ចាស់ជំនួយដែរដែលបានយកចិត្តដាក់ចំពោះបងប្អូនខ្មែរឥស្លាមយើងបើទោះពួកគាត់នៅឆ្ងាយមិនដែលស្គាល់មុខគ្នាក្តី។

គូសបញ្ជាក់អោយដឹងផងដែរថា អណ្តូងទឹកចំនួន១០ដែលបានផ្តល់ជូនប្រជាពលរដ្ឋនៅភូមិភូមិប្រាំដំឡឹង ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ​ គឺជាគំរោងជំនួយសាងសង់អណ្តូង ទឹកដំបូង បង្អស់របស់អង្គការ Zakat Foundation Of Americaក្នុងការជួយទៅដល់ប្រជា ពលរដ្ឋ កម្ពុជា  នៅក្នុងខណ:ដែលកម្ពុជាបច្ចុប្បន្ន កំពុងជួបប្រទះគ្រោះរាំងស្ងួត។

20160521_131940 20160521_130815 20160521_125258

About cadmin

Leave a Reply

Facebook