Breaking News
Home / ពត៌មានថ្មីៗ / បងប្អូនខ្មែរអ៊ីស្លាមក្នុងខេត្តកំពតទទួលគោគូរបានអបអរសាទរថ្ងៃបុណ្យរ៉យ៉ាហាជ្ជីពីសប្បុរសជនសហរដ្ឋអាមេរិក

បងប្អូនខ្មែរអ៊ីស្លាមក្នុងខេត្តកំពតទទួលគោគូរបានអបអរសាទរថ្ងៃបុណ្យរ៉យ៉ាហាជ្ជីពីសប្បុរសជនសហរដ្ឋអាមេរិក

កំពត ៖  គោរកូរបានដប់ក្បាលគិតជាទឹកប្រាក់៦០០០ដុល្លារជាការចូលរួមបរិច្ចាកពីសប្បុរសជនមូស្លីមសហរដ្ឋអាមេរិកតាមរយះអង្គការមូលនិធិហ្សាកាត់សហរដ្ឋអាមេរិក(Zakat Foundation of America )ត្រូវបានសំឡេះនិងចែកជូនបងប្អូនខ្មែរអ៊ីស្លាមក្នុងខេត្តកំពតមកពីបីភូមិដើម្បីចូលរួមអបអរសាទរពិធីបុណ្យរ៉យ៉ាហាជ្ជីដែលត្រូវបានប្រារព្ធកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦កន្លងទៅថ្មីៗនេះ ។

ក្រោយពីតំណាងអ្នកភូមិបានសម្តែងនូវសេចក្តីសោមនស្សរីករាយនិងអំណរគុណដល់ម្ចាស់ជំនួយ លោក ស្លេះ ណាស៊ី ប្រធានមជ្ឈមណ្ឌលព័ត៌មុស្លីមកម្ពុជាដែលមជ្ឈមណ្ឌលរបស់លោកបានសហការជាមួយអង្គការមូលនិធិហ្សាកាត់សហរដ្ឋអាមេរិក(Zakat Foundation of America )បានមានប្រសាសន៍អោយដឹងក្នុងពិធីចែកសាច់គោកូរបានក្នុងភូមិត្បូងខ្ពស់ សង្កាត់ត្រើយកោះ ខេត្តកំពត ថា នេះជាឆ្នាំទី២ហើយដែលមជ្ឈមណ្ឌលព័ត៌មានមុស្លីមកម្ពុជាបានទទួលអនុវត្តគម្រោងចែកគោរកូរបានដែលផ្តល់ថវិការពីអង្គការមូលនិធិហ្សាកាត់សហរដ្ឋអាមេរិក(Zakat Foundation of America ) ដោយឡែកឆ្នាំ២០១៦នេះទទួលបានថវិការទិញគោចំនួន១០ក្បាលសម្រាប់សំឡេះយកសាច់ចែកជូនបងប្អូនខ្មែរអ៊ីស្លាមជាង២០០គ្រួសារមកពីភូមិត្បូងខ្ពស់ ភូមិបឹងតាព្រាហ្ម និង ភូមិត្រពាំងព្រីង ហើយលោកបានសម្តែងនូវសេចក្តីអំណរគុណដល់សប្បុរសជនអាមេរិកដែលបានចូលរួមបរិច្ចាកថវិការក្នុងគម្រោងនេះបើទោះជាពួកគាត់នៅឆ្ងាយហើយមិនដែលស្គាល់គ្នាក៏ដោយក៏ប៉ុន្តែនេះដោយសារស្មារតីសាមគ្គីនិងភាពជាបងប្អូនរួមសាសនាទើបពួកគាត់បានចំណាយថវិការចូលរួមក្នុងគម្រោងនេះ ។

dsc_0116

ជាមួយគ្នានេះដែរ លោក ស្លេះ ណាស៊ី ក៏បានចូលរួមរំលឺកដល់បងប្អូនដែលបានចូលរួមទទួលសាច់គោអោយចេះសាមគ្គីគ្នានិងចូលរួមវិភាគទានក្នុងការងារអភិវឌ្ឈន៍សហគមន៍ពីព្រោះស្មារតីនៃបុណ្យហាជ្ជីពិសេសការសំឡេះសត្វគោកូរបាននេះវាបានបង្ហាញនូវស្មារតីលះបង់នឹងរួបរួមគ្នាក៏ដូចជាបង្ហាញនូវវប្បធម៌ចែករំលែកដែលអ៊ីស្លាមបានប្រៀនប្រដៅតាំងពីជំនាន់ព្យាការីអ៊ីព្រហ៊ីមមកម្លេះ ជាចុងក្រោយលោកក៏បានសូមបួងសួងដល់អល់ឡោះជាម្ចាស់អោយប្រទានពរជ័យដល់ម្ចាស់ជំនួយហើយសង្ឃឹមយ៉ាងមុតមាំថា អង្គការមូលនិធិហ្សាកាត់សហរដ្ឋអាមេរិក(Zakat Foundation of America )នឹងបន្តជួយគម្រោងនេះនឹងគម្រោងអភិវឌ្ឍន៍ផ្សេងៗទៀតក្នុងបុព្វហេតុសហគមន៍និងប្រទេសជាតិរបស់យើង ។

dsc_0136

គួរបញ្ចាក់ថាគម្រោងចែកគោរកូរបានជាផ្នែកមួយនៃគម្រោងប្រចាំឆ្នាំក្នុងកម្មវិធិមនុស្សធម៌ដែលមជ្ឈមណ្ឌលព័ត៌មុស្លីមកម្ពុជាបាននិងកំពុងអនុវត្តន៍ដោយមានកិច្ចសហប្រត្តិការណ៍ជាមួយសប្បរសជននិងអង្គការសមាគមក្រៅប្រទេសក្នុងបំណងលើកកំពស់ស្មារតីរួមគ្នា និងចែករំលែកសម្រាប់សហគមន៍។ នៅឆ្នាំ២០១៦នេះមជ្ឈមណ្ឌលព័ត៌មានមុស្លីមកម្ពុជាបានទទួលគម្រោងនេះពីសប្បុរសជន សិង្ហបូរី ម៉ាឡេស៊ី អារ៉ាប៊ីសាអូឌីត និង សហរដ្ឋអាមេរិកដែលសរុបជាថវិការប្រមាណ៣ម៉ឺនដុល្លារសហរដ្ឋងាមេរិក។

Comments

comments

About cadmin