Breaking News
Home / ពត៌មានថ្មីៗ / អង្គការកិច្ចសហប្រតិបត្តិការអ៊ិស្លាម (OIC) សំដែងការព្រួយបារម្ភចំពោះស្ថានភាពកាន់តែយ៉ាប់យ៉ឺនៅក្នុងរដ្ឋរ៉ាកាន់ប្រទេសមីយ៉ាន់ម៉ាដែលមានមានជនមូស្លីមហ៊ីងយ៉ារស់នៅ

អង្គការកិច្ចសហប្រតិបត្តិការអ៊ិស្លាម (OIC) សំដែងការព្រួយបារម្ភចំពោះស្ថានភាពកាន់តែយ៉ាប់យ៉ឺនៅក្នុងរដ្ឋរ៉ាកាន់ប្រទេសមីយ៉ាន់ម៉ាដែលមានមានជនមូស្លីមហ៊ីងយ៉ារស់នៅ

នៅថ្ងៃទី២២ វិច្ឆិការ ២០១៦នេះ ក្នុងគេហទំព័របស់ខ្លួន អង្គការកិច្ចសហប្រតិបត្តិការអ៊ិស្លាម (OIC) បានសម្តែងនូវកង្វល់យ៉ាងខ្លាំងចំពោះស្ថានភាពដុនដាបដែលកំពុងកើតមានសនៅរដ្ឋរ៉ាកាន់ ប្រទេសមីយ៉ាន់ម៉ា។ របាយការណ៍ត្រូវបានេគទទួលបានរាយការណ៌ថាមានការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរប្រឆាំងនឹងជនស៊ីវិលរ៉ូហ៊ីងយ៉ាដែលគ្មានកំហុស រួមបញ្ចូលទាំងការធ្វើទារុណកម្មនិងការរំលោភសេពសន្ថវៈនិងការសម្លាប់មនុស្សជាដើម។ OIC ក៌បានសម្តែងក្តីបារម្ភរបស់ខ្លួនបន្ថែមទៀតចំពោះលើការបំផ្លាញផ្ទះនិងវិហារអ៊ីស្លាមដែលបានបង្ខំឱ្យមនុស្សរាប់ម៉ឺននាក់គេចចេញពីភូមិដ្ឋានរបស់ពួកគេនិងការបិទផ្លូវជាបន្តបន្ទាប់បណ្តាលអោយមនុស្សជាច្រើននៅក្នុងតំបន់នេះប្រឈមមុខនឹងកង្វះខាតស្បៀងអាហារទឹកជាចាំបាច់។

អគ្គលេខាធិការ OIC, លោកបណ្ឌិត Yousef Al Othaimeen បានអំពាវនាវឱ្យបញ្ឈប់អំពើហិង្សាជាបន្ទាន់និងបានជំរុញឱ្យអាជ្ញាធរមីយ៉ាន់ម៉ាធានាសន្តិសុខធ្វើយ៉ាងណាអោយអនុលោមតាមវិធាននៃច្បាប់ និងអនុញ្ញាតឱ្យទីភ្នាក់ងារជំនួយការចូលទៅតំបន់ដែលរងផលប៉ះពាល់ដើម្បីផ្តល់នូវជំនួយសង្គ្រោះចាំបាច់ដល់ជនរងគ្រោះ។ លោកបានអំពាវនាវឱ្យរដ្ឋាភិបាលគោរពតាមកាតព្វកិច្ចរបស់ខ្លួននៅក្រោមសន្ធិសញ្ញាច្បាប់និងសិទ្ធិមនុស្សអន្តរជាតិនិងចាត់វិធានការម៉ឺងម៉ាត់ដើម្បីទប់ស្កាត់ការធ្លាក់ចុះបន្ថែមទៀតនៃវិបត្តិនៅក្នុងរដ្ឋ Rakhine នេះ។

img_0736

គួរបញ្ជាក់ថានៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះមានអំពើហិង្សាកើតឡើងរវាងជនជាតិរ៉ូហ៊ីងយ៉ាមូស្លីមនិងពុទ្ឌសាសនិកបណ្តាលអោយមូស្លីមរ៉ូហ៊ីងយ៉ាជិត១០០ នាក់បានស្លាប់។

a9d87c1509a14a5ca81d446baf5909a6_18

 

Comments

comments

About cadmin