Breaking News
Home / ពត៌មានថ្មីៗ / សហគមន៍ជនជាតិចាមក្រុមកនអ៊ីម៉ាំសាន់ចាប់ផ្តើមប្រារព្ធបុណ្យខួបកំណើតព្យាការីមូហាំម៉ាត់

សហគមន៍ជនជាតិចាមក្រុមកនអ៊ីម៉ាំសាន់ចាប់ផ្តើមប្រារព្ធបុណ្យខួបកំណើតព្យាការីមូហាំម៉ាត់

ជនជាតិចាមក្រុមកនអ៊ីម៉ាំសាន់ ដែលគេស្គាល់ថាជាក្រុមមួយនិយមអភិរក្សវប្បធម៌និងប្រពៃណីដូនតានោះ បានចាប់ផ្តើមប្រារព្វពិធីមួយដែលគេហៅថាម៉ាវលុតណាពី (ខួបកំណើតព្យាការីមូហាំម៉ាត់) ហើយកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ ម្សិលមិញនេះ ដែលត្រូវនឹងថ្ងៃ ទី១១ កើត ខែ រ៉ពីអុលអាវ៉ាល់ ឆ្នាំ១៤៣៨ នៃមូហាំម៉ាត់សករាជ។ម៉ាវលុតណាពីនេះត្រូវបានជនជាតិចាមក្រុមកនអ៊ីម៉ាំសាន់ប្រារព្វធ្វើឡើងមួយឆ្នាំម្តង  ដែលចាប់ផ្តើមប្រារព្វចាប់ពីថ្ងៃទី១១ កើត ខែរ៉ពីអុលអាវ៉ាល់   ហើយនឹងត្រូវបញ្ចប់ពីធីនេះទាំងស្រុងនៅចុងខែរ៉ពីអុលអាវ៉ាលនេះដ៏ដែល។

អ្នកស្រាវជ្រាវអំពីវប្បធម៌ជនជាតិចាម លោក ឡឹប កើ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា (CAMM) អោយដឹងថា ពិធីបុណ្យម៉ាវលុតណាពី នេះត្រូវបានជនជាតិចាមក្រុមកនអ៊ីម៉ាំសាន់ប្រារព្វឡើងក្នុងគោលបំណងអបអរសារទរថ្ងៃប្រសូតរបស់ព្យាការីមូហាំម៉ាត់និងក្នុងនោះផងដែរជាឱកាសដើម្បីបង្ហាញពីវប្បធម៌និងសិល្បៈប្រពៃណីរបស់ជនជាតិចាម។ ក្នុងពិធីនេះ គេមានធ្វើនំនែកផ្សេងៗជាច្រើនតាមប្រពៃណីនិងវប្បធម៌នៃជនជាតិចាម ព្រមជាមួយនឹងការជួបជុំគ្នាសូត្រធម៌ផ្សេងៗផងដែរ។ លោកបានបន្តថា ជនជាតិចាមក្រុមកនអ៊ីម៉ាំសាន់មិនបានដាក់កំហិត  ឬក៏  ចែងជាច្បាប់ថាត្រូវតែប្រារព្ធពិធីបុណ្យម៉ាវលុតណាពីនេះដាច់ខាតនោះទេ   ហើយជាទូទៅ វិហាររបស់ឧកញ្ញាឃ្នួរ ដែលស្ថិតក្នុងភូមិស្រែប្រីយ៍ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ត្រូវប្រារព្វពិធីម៉ាលុតនេះមុនគេបង្អស់។ បន្ទាប់មកទៀត សហគមន៍ក្រុមកនអ៊ីម៉ាំសាន់តាមបណ្ដាខេត្តផ្សេងក៏ចាប់ផ្ដើមដូចគ្នាដែរ តែទៅតាមវេនរៀងៗខ្លួន ព្រោះពួកគេត្រូវអញ្ចើញគ្នាទៅវិញទៅមក។ មួយវិញទៀត ពិធីនេះជាឱកាសមួយសម្រាប់ចែករំលែកនូវនំចំណីផ្សេងៗ ព្រមទាំងជាការជួបជុំគ្នាមួយពីសហគមន៍មួយទៅសហគមន៍មួយផងដែរ។

15391221_1584685214878740_8056205719476657861_n

គួរជម្រាប់ជូនផងដែរថា នៅកម្ពុជាជនជាតិចាមត្រូវបានបែងចែកជា២ក្រុមធំៗ    គឺក្រុមជនជាតិចាមដែលកាន់សាសនាឥស្លាមតឹងរឹង   ពោលគឺពួកគេបោះបង់ចោលនូវប្រពៃណីដូនតាទាំងឡាយណាដែលច្បាប់សាសនាឥស្លាមហាមឃាត់ និងជនជាតិចាមមួយក្រុមទៀត គឺជាជនជាតិចាមដែលគោរពសាសនាឥស្លាមលាយឡំនិងប្រណៃដូនតានិងជំនឿអរូបីផ្សេងៗ ដែលជនជាតិចាមក្រុមនេះភាគច្រើនរស់នៅតាមបណ្តាខេត្តមួយចំនួនមានដូចជា កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង និងមួយភាគនៃខេត្តកំពតផងដែរ ៕

15356563_1584685434878718_5681005557306091844_n 15380652_1584685358212059_4224513076464964930_n 15326441_1584685198212075_8075664364537363134_n15349623_1584685431545385_812161071453630761_n

About cadmin

Leave a Reply

Facebook