Breaking News
Home / ពត៌មានថ្មីៗ / ព្រះមហាក្សត្រថ្មីនៃប្រទេសម៉ាឡេស៊ីឡើងគ្រងរាជជាផ្លូវការហើយ​

ព្រះមហាក្សត្រថ្មីនៃប្រទេសម៉ាឡេស៊ីឡើងគ្រងរាជជាផ្លូវការហើយ​

នៅថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០១៦នេះ នៅទីក្រុងកូឡាឡាំពួរ (KL) ព្រះចៅមូហាំម៉ាត់វី (Muhammad V)ត្រូវបានជ្រើសតាំងជាអ្នកគ្រងរាជបន្តពីព្រះចៅ Abdul Halim នៃរដ្ឋកាទៈ ដោយសន្និសិទ្ធនៃក្រុមមេដឹកនាំនៃបណ្តារដ្ឋរបស់ប្រទេសម៉ាឡេស៊ីកាលពីខែ តុលា កន្លងទៅ  បានមកដល់ទីក្រុងកូឡាឡាំពួរនៅព្រឹកថ្ងៃអង្គារនេះ ហើយត្រូវបានទទួលស្វាគមន៍ដោយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោកណាជីប រ៉ហ្សាក់ នៅឯរដ្ឋសភាជាតិ ។

sultan-muhammad-v-data

ព្រះចៅMuhammad Vបានស្បថឡើងគ្រងរាជសម្បត្តិជាព្រះមហាក្សត្ររបស់ប្រទេសម៉ាឡេស៊ីក្នុងកិច្ចប្រជុំពិសេសលើកទី 144 នៅវិមានជាតិដែលក្នុងនោះផងដែរព្រះចៅ Nazrin Shah នៃរដ្ឋពីរ៉កក៏ត្រូវបានប្រកាស់តែងតាំងជាព្រះចៅស្តីទីនៅក្នុងពិធីនេះដែរ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia។                                                                             ព្រះចៅ  Abdul Halim នៃរដ្ឋកាទៈដែលមានព្រះជន ៨៩ព្រះវស្សា និងព្រះមហេសីរបស់ព្រអង្គបានបញ្ចប់អាណត្តិសោយរាជដែលមានរយៈពេល  ៥ឆ្នាំរបស់ខ្លួននៅថ្ងៃចន្ទម្សិលមិញនេះក្រោមប្រពន្ធរាជាធិប្បវិលជុំរបស់ប្រទេសនេះ ៕

agong-14

About cadmin

Leave a Reply

Facebook