Breaking News
Home / ពត៌មានថ្មីៗ / គណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជារៀបចំមហាសន្និបាតវិសាមញ្ញទូទាំងប្រទេសរបស់ខ្លូន

គណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជារៀបចំមហាសន្និបាតវិសាមញ្ញទូទាំងប្រទេសរបស់ខ្លូន

ភ្នំពេញ ៖ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណៈចលនាសាសនិកឥស្លាមនៃគណបក្សប្រជាជនកម្ពុជា បានដំណើរការរយៈពេលកន្លះថ្ងៃ គឺនៅព្រឹកថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០១៦ ក្រោមអធិបតីភាពរបស់ ឯកឧត្ដម ឧកញ៉ា អូស្មាន ហាស្សាន់ ប្រធានគណៈចលនាសាសនិកឥស្លាមនៃគណបក្សប្រជាជនកម្ពុជា និងគណៈអចិន្ត្រៃយ៍គណៈចលនាសាសនិកឥស្លាម។ តំណាងដែលត្រូវបានអញ្ជើញចូលរួមមហាសនិ្នបាតរួមមានជាសមាជិក សមាជិកា គណៈចលនាសាសនិកឥស្លាមថ្នាក់កណ្ដាល ប្រធានគណៈចលនាសាសនិកឥស្លាមរាជធានី ខេត្ត ស្រុក ខណ្ឌ និងយុវជន យុវនារី គណៈចលនាសាសនិកឥស្លាម ចំនួន ១៦០ នាក់។

តាមការបញ្ជាក់របស់ឯកឧត្ដម អូស្មាន ហាស្សាន់ មហាសន្និបាតនេះ ធ្វើឡើងក្នុងគោលបំណងកែសម្រួល និង តែងតាំងបន្ថែមនូវសមាសភាពថ្នាក់ដឹកនាំ សមាជិកសមាជិការ គណៈកម្មាធិការកណ្តាល ក្នុងនោះដែរ ក៏ជាការជួបជុំដើម្បីបូកសរុបលទ្ឋផលការងាររបស់គណៈចលនា និងការដោះស្រាយបញ្ហានានា ដែលបានលើកសំណើរពីប្រជាពលរដ្ឋសាសនិកឥស្លាមកម្ពុជាតាមរយៈថ្នាក់ដឹកនាំគណៈចលនា គ្រប់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។  ឯកឧត្ដម អូស្មាន ហាស្សាន់ បានបង្ហាញពីសុទិដ្ឋិនិយម ចំពោះលទ្ឋផលជាផ្លែផ្កា ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់គណៈចលនាសាសនិកឥស្លាមកម្ពុជារបស់គណៈបក្សប្រជាជនកម្ពុជា ដែលបានធ្វើអោយសាសនិកឥស្លាមទូទាំងប្រទេស ប្រមាណាំ ៧៦ភាគរយ ដែលបានបោះឆ្នោតគាំទ្រគណៈបក្សប្រជាជនកម្ពុជា។

15423549_1277491562289842_1003100007_n

ថ្លែងក្នុងសេចក្តីសម្រេចនៃមហាសន្និបាត ឯកឧត្ដម ហ្សាការីយ៉ា អាដាម អនុប្រធានគណៈចលនាសាសនិកឥស្លាមនៃគណបក្សប្រជាជនកម្ពុជា បានថ្លែងពីមូលដ្ឋាននិងគោលការណ៍ដឹកនាំរបស់គណៈចលនាសាសនិកឥស្លាម និងបានលើកពីទិសដៅភារកិច្ចរបស់គណៈចលនាសាសនិកឥស្លាម សម្រាប់ឆ្នាំ ២០១៧ និងឆ្នាំបន្តបន្ទាប់ទៀត ក្រោមការឯកភាពពីអង្គមហាសន្និបាត។

ក្នុងទិសដៅធានានូវនិរន្តភាពនៃបុព្វហេតុរបស់គណបក្សប្រជាជនកម្ពុជា មហាសន្និបាត បានសម្រេចកែសម្រួលរចនាសម្ព័ននៃគណៈចលនាសាសនិកឥស្លាមថ្នាក់អចិន្រ្តៃយ៍ និងថ្នាក់កណ្តាលរបស់គណៈចលនាសាសនិកឥស្លាម ពីចំនួន ៤៧រូប ដល់១០៦រូប ដោយបានលុបឈ្មោះសមាជិកមួយចំនួន១១រូប ដែលទទួកមរណៈភាព និងលាលែងដោយមូលដ្ឋាន ហេតុសុខភាព និងបោះឆ្នោតជ្រើសតាំងបន្ថែមសមាជិកចំនួន ៧០រូប ស្របតាមលក្ខន្តិកៈ និងសេចក្ដីណែនាំរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីបង្កើនការដឹកនាំនៅគ្រប់រចនាសម្ព័នរបស់គណបក្សក្នងសភាពការណ៍ថ្មី  ជាពិសេសបង្កើនបរិមាណ មន្រ្តីសកម្មវ័យក្មេង និងស្រ្តី

15380308_1187166354704716_3985787611046888634_n15555975_1277491665623165_144920769_n

15356728_1277181185654213_806236194002952848_n 15380450_1277181788987486_5675911011847358610_n

 

About cadmin

Leave a Reply

Facebook