Breaking News
Home / ពត៌មានថ្មីៗ / អគ្គរដ្ឋទូតរុស្ស៊ីប្រចាំទីក្រុងអង់ការ៉ាប្រទេសតួគកីត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់

អគ្គរដ្ឋទូតរុស្ស៊ីប្រចាំទីក្រុងអង់ការ៉ាប្រទេសតួគកីត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់

អគ្គរដ្ឋទូតរុស្ស៊ីប្រចាំទីក្រុងអង់ការ៉ា លោក Andreї Karlov ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅអំឡុងពេលចូលរួមទស្សនាការតាំងពិព័ណ៌រូបថតមួយ នៅក្នុងទីក្រុងអង់ការ៉ា  នៅយប់ថ្ងៃច័ន្ទ ទី១៩ ខែធ្នូ នេះ។  បុរសជាខ្មាន់កាំភ្លើងដែលបានស្រែកយំដោយមានកំហឹងប្រឆាំងនឹងរុស្ស៊ី    ដែលបានចូលរួមសម្លាប់រង្គាលប្រជាជនអ្នកកាន់សាសនាអ៊ីស្លាមក្នុងទីក្រុង “Aleppo” ប្រទេសស៊ីរីនោះ បានស្រែកថា “Allahu Akbar” (ព្រះអល់ឡោះមហាធំធេង)ក្រោយពីបានបាញ់ប្រហារទៅលើអគ្គរដ្ឋទូតរុស្ស៊ីប្រចាំទីក្រុងអង់ការ៉ា លោក Andreї Karlov ។    នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia កាលពីព្រឹកមិញនេះ ។

capture

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃប្រទេសតួកគី  Suleyman Soylu បានកំណត់ការវាយប្រហារនេះថា ខ្មាន់កាំភ្លើងមានឈ្មោះ  Mevlut Mert Altintas អាយុ ២២ ឆ្នាំ បានបម្រើការងារនៅក្នុងក្រុមប៉ូលីសប្រឆាំងកុបកម្មរដ្ឋាភិបាលក្រុងអង់ការ៉ាអស់រយៈកាល ២ឆាំកន្លះមកហើយ ។ ម្តាយឪពុក និងប្អូនស្រីរបស់ខ្មាន់កាំភ្លើងត្រូវបានប៉ូលីសឃុំខ្លួនដើម្បីសាកសួរនៅក្នុងផ្ទះរបស់ពួកគេនៅភាគខាងលិចប្រទេសទួកគី។

ប្រធានាធិបតីរុស្ស៊ី លោកពូទីន  បានហៅការសម្លាប់ឯកអគ្គរដ្ឋទូតរបស់ប្រទេសរុស្ស៊ីនេះថា  “ជាការញុះញង់” ក្នុងគោលបំណង បំបែកបំបាក់ ទំនាក់ទំនងរវាងក្រុងមូស្គូ និង អងការ៉ា និងក្នុងគោលបំណងបំផ្លាញកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយជំលោះក្នុងប្រទេសស៊ីរី។

fn-2016-12-20-00-26-38-0 fn-2016-12-20-00-26-38-2

About cadmin

Leave a Reply

Facebook