Breaking News
Home / ពត៌មានថ្មីៗ / ឧកញ៉ា លី វាសនា និង លោកជំទាវអញ្ជើញបិទកម្មវិធីប្រកួតបាល់ទាត់មហាជន

ឧកញ៉ា លី វាសនា និង លោកជំទាវអញ្ជើញបិទកម្មវិធីប្រកួតបាល់ទាត់មហាជន

ត្បូងឃ្មុំ ៖   នាថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅនេះ លោកឧញ៉ា លី វាសនា អគ្គនាយកក្រុមហ៊ុនវាសនាម៉ារីយ៉ា អ៊ិនវេសមេនគ្រុប និងជាប្រធានអង្គការមូលនិធិមូស្លីមកម្ពុជា និងលោកជំទាវបាន អញ្ជើញជាអធិបតីបិទការប្រកួតកីឡាបាល់ទាត់មហាជន និងយុវជន ដណ្តើមពាន់រង្វាន់លោកឧញ៉ា លី វាសនា និងលោកជំទាវ ម៉ាន ម៉ារីយ៉ាន នៅភូមិត្រពាំងខ្លា ឃុំរការពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

មានប្រសាសន៍ទៅកាន់ក្រុមកីឡាករ និងអ្នកចូលរួមទស្សនាក្នុងឱកាសនោះ លោកឧញ៉ា លី វាសនា បានលើកឡើងថា  កីឡាមិនត្រឹមតែលេងដើម្បីសុខភាពប៉ុណ្ណោះទេ គឺវាអាចបន្ថែមការរិតចំណងសាមគ្គីភាព មិត្តភាព អោយកាន់តែមានភាពប្រសើរឡើង និងថែមទាំងជួយលើកស្ទួយកិត្តិយសភូមិ ឃុំ ស្រុករបស់យើងថែមទៀត ជាងនេះទៅទៀតកីឡាក៏ជាស្ពានសម្រាប់លើកស្ទួយកេរ្ម៍ឈ្មោះប្រទេសជាតិយើងលើឆាកអន្តរជាតិថែមទៀតផង។ ជាមួយគ្នានោះលោកឧញ៉ាក៏បានផ្តាំផ្ញើរដល់ក្រុមកីឡាករ និងបងប្អូនដែលចូលរួមទស្សនាទាំងអស់ត្រូវរួមសាមគ្គីគ្នាថែរក្សាសន្តិសុខ ស្ថេរភាពក្នុងមូលដ្ឋានរបស់ខ្លួនដើម្បីជាប្រយោជន៍ដល់ពលរដ្ឋទាំងអស់គ្នាក្នុងការប្រកបរបររកស៊ីចិញ្ចឹមជីវិត ។

15300537_1286247051432400_230643609_n

ការប្រកួតបាល់ទាត់មហាជនដែលផ្តួចផ្តើមដោយលលកឧញ៉ា លី វាសនា និងលោកជំទាវ ម៉ាន ម៉ារីយ៉ាន គឺមានក្រុមកីឡាករមកចូលរួមចំនួន12ក្រុម ដោយក្រុមទទួលជ័យលាភីលេខ 1 មាន 3 ក្រុម ក្នុងមួយក្រុមទទួលបានថវិកា មួយលានរៀល ពាន 1  បាល់ 1  ខោអាវកីឡា មួយឈុត  ចំណែកលេខ 2 មាន 3 ក្រុម ក្នុងមួយក្រុមទទួលបានថវិកាចំនួន ប្រាំសែនរៀល ទង់កិត្តយស 1  បាល់ 1  ខោអាវកីឡាមួយឈុត  ចំណែកក្រុមដែលចាញ់ការប្រកួត ក៏បានទទួលខោអាវកីឡា ក្នុងមួយក្រុមមួយឈុតផងដែរ   ជាមួយគ្នានេះ លោកឧញ៉ា លី វាសនាក៏បានផ្តល់ថវិកាជួយដល់គណៈកម្មធិការៀបចំការប្រកួត   អាជ្ញាកណ្តាល   ពិធីករ   អាជ្ញាធរដែនដី  ប្រជាការពារ  ហាកីម ( មេដឹកនាំឥស្លាមភូមិ) និងផ្សេងៗជាច្រើន ។

បើតាមគណៈកម្មការរៀបចំការប្រកួតបានអោយដឹងថាលោកចង់អោយមានការរៀបចំប្រកួតបែបនេះជាញឹកញ៉ាប់ដើម្បីអោយវិស័យកីឡានៅខេត្តត្បូងឃ្មុំមានភាពរីកចម្រើន ប្រយោជន៍ចូលរួមការប្រកួតប្រជែងនៅថ្នាក់ជាតិទទួលបានចំណាត់ថ្នាក់ល្អ ខណៈការប្រកួតកីឡាជាតិលើកទីមួយនាពេលថ្មីៗនេះខេត្តត្បូងឃ្មុំមិនបានមេដាយមួយនឹងគេនោះ៕

15644525_1286246798099092_1537236018_n 15645092_1286247181432387_696445888_n 15666213_1286246251432480_1041855844_n 15666260_1286246504765788_303225641_n

About cadmin

Leave a Reply

Facebook