Breaking News
Home / ពត៌មានថ្មីៗ / អ៊ីស្រាអែលប្រកាសពង្រីកដែនដីអាណានិគមបន្ថែមលើទឹកដីប៉ាលេស្ទីនទាំងបំពាន

អ៊ីស្រាអែលប្រកាសពង្រីកដែនដីអាណានិគមបន្ថែមលើទឹកដីប៉ាលេស្ទីនទាំងបំពាន

អ៊ីស្រាអែលកាលពីថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០១៦ កន្លងទៅនេះ បានប្រកាសសាងសង់លំនៅដ្ឋានចំនួន ២៥០០ខ្នងក្នុងតំបន់ហ្សីហ្សក់ដានីក្នុងទឹកដីរបស់ប៉ាលេស្ទីន ដែលនេះគឺជាការផ្គើន និងបំពានទាំងស្រុងចំពោះសេចក្តីសំរេចរបស់អង្គការសហប្រជាជាតិ។ អង្គការសហប្រជាជាតិបានចេញសេចក្តីសម្រេចមួយដោយបានទាមទារឲ្យអ៊ីស្រាអែលបញ្ឈប់ជាបន្ទាន់នូវការសាងសង់លំនៅដ្ឋានដោយខុសច្បាប់នៅលើទឹកដីរបស់ប៉ាលេស្ទីន។

016963084_30300

ការប្រកាសពង្រីកដែនដីអាណានិគមរបស់អ៊ីស្រាអែលនេះ ត្រូវបានធ្វើឡើងភ្លាមៗបន្ទាប់ពីការឡើងកាន់តំណែងជាផ្លូវការប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិចលោក ដូណាល់ត្រាំ។ លោក ដូណាល់ ត្រាំ ត្រូវបានគេដឹងថាជាប្រធានធិបតីអាមេរិចដែលមានជំហរលំអៀងទៅរកអ៊ីស្រាអែល។ មិនត្រឹមតែប៉ុណ្ណោះលោកក៏ធ្លាប់សន្យាចង់ផ្លាស់ប្តូរស្ថានទូតសហរដ្ឋអាមេរិចបច្ចុប្បន្ន មកកាន់ទីក្រុងហ្សីរ៉ូសាឡឹមខាងកើត ដែលជាតំបន់កំពុងមានភាពចម្រូងចម្រាស់រវាងអ៊ីស្រាអែល និងប៉ាលេស្ទីនផងដែរ ។

គួរបញ្ជាក់ថា ការរំលោភបំពានពីសំណាក់អ៊ីស្រាអែលមកលើដែនដីប៉ាលេស្ទីននេះ និងរឹតតែបង្កជាឧបសគ្គបន្ថែមទៀតដល់ដំណើរការស្វែងរកសន្តិភាព និងធ្វើឲ្យប៉ះពាល់ដល់គោលបំណងរបស់សហគមអន្តរជាតិក្នុងការចង់បង្កើតរដ្ឋពីរ គឺអ៊ីស្រាអែល និងរដ្ឋប៉ាលេស្ទីន៕

016963084_30300

israel-PM

Masjid Al Aqsa HD Wallpapers 2015 (8)

A Palestinian youth hurls stones at Israeli police officers, not seen, next to the Dome of the Rock Mosque in the Al Aqsa Mosque compound in Jerusalem's Old City, Friday, Sept. 6, 2013. Israeli police say several Palestinians threw rocks at officers and Jewish worshippers after Muslim prayers in Jerusalem’s Old City and 15 have been arrested. (AP Photo/Mahmoud Illean)

Comments

comments

About cadmin