Breaking News
Home / ពត៌មានថ្មីៗ / យ៉ាងហោចណាស់មនុស្ស 45 នាក់បានស្លាប់បន្ទាប់ពីការបំផ្ទុះគ្រាប់បែកចំនួនពីរនៅខាងក្រៅព្រះ…………….

យ៉ាងហោចណាស់មនុស្ស 45 នាក់បានស្លាប់បន្ទាប់ពីការបំផ្ទុះគ្រាប់បែកចំនួនពីរនៅខាងក្រៅព្រះ…………….

យ៉ាងហោចណាស់មនុស្ស 27 នាក់ត្រូវបានសម្លាប់នៅក្នុងការបំផ្ទុះគ្រាប់បែកមួយក្នុងព្រះវិហារគ្រឹស្គសាសនាមួយនៅទីក្រុងដីសណ្តទន្លេនីល Tanta ។  ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា មានការបំផ្ទុះមួយទៀតបានសម្លាប់មនុស្ស 18 នាក់នៅខាងមុខនៃព្រះវិហារមួយនៅក្នុងទីក្រុងឆ្នេរសមុទ្រ Alexandria ។

701c0ccbc2c04c688b5ed3759aa5ac50_9

ក្រុមភេរវករ ISIS ដែលគេស្គាល់ផងដែរថាជា ISIS បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារទាំងពីរក្នុងសេចក្តីថ្លែងការណ៍មួយតាមរយៈគេហទំព័រ Amaq របស់ខ្លួន។ ពួកគេបាននិយាយថាពួកគេធ្វើសកម្មភាពនេះឡើងដោយមានយុទ្ធជនរបស់ខ្លួនពីរនាក់ពាក់អាវកាក់គ្រាប់បែកអត្តឃាត។

បន្ទាប់ពីការបំផ្ទុះគ្រាប់បែកនេះប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah el-Sisi បានបញ្ជាឱ្យដាក់ពង្រាយកងទ័ពនៅទូទាំងប្រទេសដើម្បីធានាសន្តិសុខដល់កន្លែងសំខាន់ៗ និងបាននិយាយថា លោកនឹងដាក់ការប្រកាសអាសន្ននៅក្នុងប្រទេសចំនួន ៣ខែ ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ។

និន្នាការនៃការវាយប្រហារប្រឆាំងនឹងក្រុមអ្នកកាន់សាសនាគ្រឹស្គ Coptic នៅក្នុងប្រទេសអេហ្ស៊ីបត្រូវបានគេមើលឃើញថាមានការកើនឡើងគួរឲ្យកត់សំគាលនៅក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ  ៕

8aa096ab82a64608a0cf55ceecacdb43_18    255a98206fa340f886d620f43b9fed28_18    c27c6d3e789e4046924cfd733687cc72_18     df4137008e43449db8135a472e1d8230_18

 

 

About cadmin

Leave a Reply

Facebook