Breaking News
Home / ពត៌មានថ្មីៗ / គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបែបឥស្លាមរបស់ម៉ាឡេស៊ីបោះទុនវិនិយោគនៅកម្ពុជា

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបែបឥស្លាមរបស់ម៉ាឡេស៊ីបោះទុនវិនិយោគនៅកម្ពុជា

(ភ្នំពេញ)៖ គេហទំព័រFRESHNEWS បានអោយដឹងថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអាម៉ាណាអៀខទីអារ(Amana Ikhtiar Microfinance) ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបែបឥស្លាមមួយ នៃប្រទេសម៉ាឡេស៊ីបានចាប់ផ្តើមបោះទុនវិនិយោគនៅកម្ពុជាហើយ ដោយនៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧ នេះ បានចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់(MOU) រវាង Amana Ikhtiar Microfinance ដឹកនាំដោយ Dr. Zubir Harun ជាមួយអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ដឹកនាំដោយ លោក អូស្មាន ហាស្សាន់ ទៅលើផ្នែកសំខាន់ៗចំនួន ៣ រួមមាន៖

១. ការផ្តល់ប្រាក់កម្ចីសម្រាប់អជីវកម្មខ្នាតតូច ចន្លោះ ២៥០០ដុល្លា ដល់៥០០០ដុល្លា។

២. ការបើកលក់ផលិតផលហាឡាល មានដូចជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ផ្សេងៗ។

៣.ជំនាញតម្លើង និង បណ្តុះបណ្តាលប្រព័ន្ធព័ត៌មានវិទ្យា។

លោក អូស្មាន ហាស្សាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជាដែលត្រូវហ្វ្រេសញូវស៍ដកស្រង់សម្តីនោះ បានឲ្យដឹងថា គម្រោងនេះនឹងដំណើរការនៅចុងឆ្នាំ២០១៧ ខាងមុខ ដែលនឹងដាក់ស្នាក់ការនៅឯមជ្ឍណ្ឌលម៉ូឌែន ៥ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

fn-2017-04-12-15-10-08-1

លោកថា គម្រោងនេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងសំខាន់ ទោះបីមិនបានទាំងមួល ក៏បានមួយផ្នែកធំក្នុងការជួយសម្រួលដល់ការខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជាជាទូទៅ ទាំងមុស្លិម និង មិនមែនមុស្លិម។

លោកបន្ថែមថា ទន្ទឹមនឹងនេះ បងប្អូនប្រជាពលរដ្ឋកម្ពុជាយើង នឹងទទួលបានបទពិសោធន៍កាន់តែច្រើន ក្នុងការប្រកបអាជីវកម្មខ្នាតតូចកាន់តែច្រើន ព្រមទាំងនឹងទទួលបានការបណ្តុះបណ្តាលផ្នែកប្រព័ន្ធព័ត៌មានវិទ្យាផងដែរ៕( ប្រភព ៖FRESH NEWS )

About cadmin

Leave a Reply

Facebook