Breaking News
Home / ពត៌មានថ្មីៗ / បណ្ឌិត Zakir Naik កំពុងស្នាក់នៅប្រទេសម៉ាឡេស៊ី ខណៈពេលដែលរដ្ឋាភិបាលឥណ្ឌាកំពុងតាមចាប់ខ្លួន

បណ្ឌិត Zakir Naik កំពុងស្នាក់នៅប្រទេសម៉ាឡេស៊ី ខណៈពេលដែលរដ្ឋាភិបាលឥណ្ឌាកំពុងតាមចាប់ខ្លួន

រដ្ឋមន្ត្រីម្នាក់នៃគណៈរដ្ឋមន្រ្តី និងជាប្រធានសភាម៉ាឡេ-ឥណ្ឌា ដែលជាសមាសភាពនៃគណបក្សចម្រុះដែលកំពុងដឹកនាំរដ្ឋាភិបាលម៉ាឡេស៊ីបច្ចុប្បន្ន បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី ២០ ខែមេសា ម្សិលមិញនេះថា គ្រូអធិប្បាយ និងអប់រំសាសនាឥស្លាម  Zakir Naik ដែលកំពុងមានភាពចម្រូងចម្រាស់នោះ មិនគួរត្រូវបានអនុញ្ញាតិឲ្យរស់នៅក្នុងប្រទេសម៉ាឡេស៊ី និងមិនគួរទទួលបានការគាំទ្រពីប្រទេសនេះ ដើម្បីគេចពីការកាត់ទោសលើរូបលោកនៅក្នុងប្រទេសឥណ្ឌាឡើយ ។

សារព័ត៌មាន The Times Of India បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ឲ្យដឹងថា បណ្ឌិត Zakir Naik កំពុងត្រូវបានតាមចាប់ខ្លួនពីសំណាក់រដ្ឋាភិបាលឥណ្ឌា តាមសាលដីការរបស់តុលាការ នៅក្នុងករណីប្រើប្រាស់តួនាទីរបស់លោកបង្ករឲ្យមានភេរវកម្ម ។

519706-zakir-naik-mumbai-police

ឧបនាយករដ្ឋមន្រ្តីរបស់ប្រទេសម៉ាឡេស៊ីលោក Ahmad Zahid Hamidi បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅសប្តាហ៍នេះថា ប្រទេសឥណ្ឌាអាចស្វែងរកជំនួយផ្នែកច្បាប់ទៅវិញទៅមកដើម្បីទទួលបាននូវការសហការពីប្រទេសម៉ាឡេស៊ីនៅក្នុងការចាប់ឃុំឃាំង បណ្ឌិត Zakir Naik ប្រសិនបើមាន ។  ដូចដែលកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ ។

ដោយឡែកកាលពីដើមខែមេសានេះ ក្រសួងរបស់លោក Ahmad Zahid Hamidi បានបញ្ជាក់ថា វាមិនមានមូលហេតុអ្វីដើម្បីរារាំងមិនឲ្យ Zakir Naik  ចូលប្រទេសម៉ាឡេស៊ីនោះទេ។ នេះបើយោងតាមការចេញផ្សាយរបស់ Channel NewsAsia ។

គ្រូអធិប្បាយ និងអប់រំសាសនាឥស្លាម បណ្ឌិត Zakir Naik មិនត្រូវបានចាត់ចូលជាអង្គភាពភេរវកម្មនៅក្នុងក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិនោះទេ ។ វាមិនមានករណីណាដើម្បីរារាំង បណ្ឌិត Zakir Naik មិនឲ្យចូលប្រទេសយើងនោះទេដោយសារតែគាត់មិនបានរំលោភលើមាត្រាណាមួយនៃច្បាប់របស់ប្រទេសនេះ នេះជាការលើកឡើងរបស់លោក Ahmad Zahid Hamidi ឆ្លើយតបទៅនឹងសំណួរនៅក្នុងរដ្ឋសភា ។

គ្រូអធិប្បាយ និងអប់រំសាសនាឥស្លាម បណ្ឌិត Zakir Naik មានលំនៅដ្ឋានអចិន្ត្រៃយ៍នៅក្នុងប្រទេសម៉ាឡេស៊ី ។ មានការរាយការណ៍មួយបានឲ្យដឹងថា  លោកមិនចង់វិលត្រឡប់ទៅប្រទេសឥណ្ឌាវិញនោះទេ ដោយការភ័យខ្លាចនៃការតាមចាប់ខ្លួនរបស់រដ្ឋាភិបាលឥណ្ឌា។  កាលពីឆ្នាំមុនប្រធានប៉ូលីសរបស់ប្រទេសម៉ាឡេស៊ីបានហាមឃាត់ការផ្តល់ការអធិប្បាយស្តីពីសាសនាឥស្លាមរបស់លោកនៅក្នុងប្រទេសម៉ាឡេស៊ី ដោយខ្លាចវាអាចនឹងបណ្តាលឲ្យមានការបែងចែក និងរើសអើងផ្នែកសាសនាក្នុងប្រទេសអ្នកកាន់សាសនាឥស្លាមមួយនេះ ៕

54f4544f88c6e 170414-IN-naik-620 hqdefault zakir-naik2

 

 

About cadmin

Leave a Reply

Facebook