Breaking News
Home / ពត៌មានថ្មីៗ / ជនជាតិអាមេរិកមានដើមកំណើតពីអាហ្រ្វិកគឺជាផ្នែកមួយដ៏ធំនៃសហគមន៍ឥស្លាមនៅអាមេរិច។

ជនជាតិអាមេរិកមានដើមកំណើតពីអាហ្រ្វិកគឺជាផ្នែកមួយដ៏ធំនៃសហគមន៍ឥស្លាមនៅអាមេរិច។

សាស្រ្តាចារ្យ Sulayman Nyang នៃសាកលវិទ្យាល័យ Howard ដែលជាអ្នកជំនាញខាងសាសនាឥស្លាមនៅសហរដ្ឋអាមេរិកបាននិយាយថា 10 ភាគរយនៃទាសករអាហ្រ្វិកដែលបាននាំ​ទៅសហរដ្ឋអាមេរិកមានសាវតារជាមូស្លីម។ ប្រភពផ្សេងទៀតបានឲ្យដឹងថា​មានចំនួន 30 ភាគរយឯណោះ។ សព្វថ្ងៃនេះ ជនជាតិអាមេរិកមានដើមកំណើតពីអាហ្រ្វិកគឺជាផ្នែកមួយដ៏ធំនៃសហគមន៍ឥស្លាមនៅអាមេរិច។

របាយការណ៍មួយក្នុងឆ្នាំ 2011 របស់មជ្ឈមណ្ឌលស្រាវជ្រាវ Pew Research Center បានរកឃើញថា 40 ភាគរយនៃមូស្លីមអាមេរិកដើមកំណើតអាហ្វ្រិកគឺជាជនជាតិអាហ្រ្វិក។ ភាគច្រើននៃអ្នកទាំងនោះបាន​បែទៅកាន់ជាសាសនាអ៊ិស្លាមក្នុងអំឡុងឆ្នាំ 1960 និង 1970 ដោយសារ​តែ​ឥទ្ធិពលនៃអ្នកកាន់សាសនាឥស្លាម ។ នេះបើយោងតាម Al’JAZEERA ។ ក្នុងទសវត្សរ៍ឆ្នាំ 1970 លោក Warith Deen Mohammed បានដឹកនាំភាគច្រើននៃឥស្លាមសាសនិកទៅប្រកាន់ខ្ជាប់សាសនាអ៊ិស្លាមបែបនិកាយស៊ុននី។ ​សហគមន៍មូស្លីមអាមេរិក-អាហ្វ្រិកនៅក្នុងទីក្រុង Philadelphia​ ត្រូវបានគេសង្កេតឃើញថាបានប្រារព្ធ​រ៉ាម៉ាឌននៅស្ទើរគ្រប់កន្លែង។

ផ្សារដែលមានលក់ម្ហូបអារហារហាឡាល់ ហាងលក់សៀវភៅ​ និងសម្លៀកបំពាក់​មូស្លីមគឺមានគ្រប់ទីកន្លែងនៅក្នុងទីក្រុង Philadelphia នេះ ។ ហើយវាភាគតិចណាស់នៅពេលដែលចូលទៅក្នុងសង្កាត់ណាមួយនៅក្នុងទីក្រុងហើយមិនបានឃើញអ្នកកាន់សាសនាឥស្លាម​ យ៉ាងហោចណាស់ក៏មានវត្តមានរបស់មូស្លីមមួយចំនួន។

About cadmin

Leave a Reply

Facebook