Breaking News
Home / ពត៌មានថ្មីៗ / ស្តេច សាល់ម៉ាន ព្រះមហាក្សត្រនៃប្រទេសអារ៉ាបីសាអូឌីតចេញបញ្ជាឲ្យចាប់ខ្លួនជាបន្ទាន់ព្រះ……..

ស្តេច សាល់ម៉ាន ព្រះមហាក្សត្រនៃប្រទេសអារ៉ាបីសាអូឌីតចេញបញ្ជាឲ្យចាប់ខ្លួនជាបន្ទាន់ព្រះ……..

យោងតាមកាសែតផ្លូវការ Sabq របស់ប្រទេសអារ៉ាប៊ីសាអូឌីត ចុះផ្សាយកាលពីថ្ងៃទី ២០​ ខែកក្កដា ឆ្នាំ២០១៧​ បានឲ្យដឹងថាស្តេច សាល់ម៉ាន ព្រះមហាក្សត្រនៃប្រទេស អារ៉ាប៊ី សាអ៊ូឌីត បានចេញបញ្ជាឲ្យចាប់ខ្លួនជាបន្ទាន់ចំពោះព្រះអង្គម្ចាស់ អាមៀត សាអ៊ូទ ពិន អាប់ឌុលអាហ្ស៊ីហ្ស អាលី សាអ៊ូទ ព្រមទាំងមិត្តភក្តិរបស់ទ្រង់ដែលបង្ហាញក្នុងវិដេអូមួយ ទៅដាក់ក្នុងពន្ធធនាគារ ។

មូលហេតុនៃការចាប់ខ្លួននេះគឺបណ្តាលមកពី ទង្វើហួសហេតុរបស់ទ្រង់ ដែល​ររំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅ​ ប្រជាពលរដ្ឋ និងជនបរទេសផ្សេងៗនៅឯទីសាធារណៈ ដែលជាទង្វើទាមទារឱ្យមានការផ្តន្ទាទោសធ្ងន់ធ្ងរ និងស៊ើបអង្កេតរាល់ទង្វើដែលពួកគេបានធ្វើ ​ ព្រមទាំងស្តាប់ចំលើយរាល់អ្នកដែលត្រូវបានគេរំលោភបំពាន ឬប៉ះពាល់ផ្សេងៗ ដើម្បីឲ្យពួកគេទទួលបាននូវភាពយុត្តិធម៌ឡើងវិញ ។

ក្នុងន័យនេះដែរ ស្តេច សាល់ម៉ាន បានសង្កត់ធ្ងន់ថា មិនអនុញ្ញាតឲ្យដោះលែងនរណាម្នាក់បានឡើយ លើកលែងតែពួកគេបានទទួលទោសស្របច្បាប់ ដើម្បីជាការគោរពច្បាប់ និងថែរក្សាសុខសន្តិភាពក្នុងសង្គម ជាពិសេសរក្សានូវសិទ្ធិរបស់ប្រជាពលរដ្ឋ និងជនបរប្រទេស និងការពារកុំឲ្យមានភាពអយុត្តិធម៌ ការគំរាមកំហែង ការធ្វើអំពើអាក្រក់ផ្សេងៗ រាល់អ្នកធ្វើខុសនឹងត្រូវយកមកផ្តន្ទាទោសតាមច្បាប់ ទោះបីជាបុគ្គលនោះមានឋានៈខ្ពង់ខ្ពស់យ៉ាងណាក្តី ។

ទ្រង់បានលើកឡើងដោយសង្កត់ធ្ងន់ថា ត្រួតពិនិត្យ តាមដានពីភាពមិនប្រក្រតីណាមួយ ឬការរំលោភបំពានណាមួយដោយយកអំណាចរបស់ខ្លួនទៅធ្វើបាបអ្នកដទៃ គឺត្រូវចាប់យកមកផ្តន្ទាទោសតាមច្បាប់ឥស្លាមទាំងអស់ ៕

 

 

About cadmin

Leave a Reply

Facebook