Breaking News
Home / ពត៌មានថ្មីៗ / បងប្អូនខ្មែរឥស្លាមរស់នៅក្នុងតំបន់ដាច់ស្រយាលប្រមាណជិត៤០០គ្រួសារទទួលសាច់គោគូរបានមូលនិធិហ្សាកាត់អាមេរិក

បងប្អូនខ្មែរឥស្លាមរស់នៅក្នុងតំបន់ដាច់ស្រយាលប្រមាណជិត៤០០គ្រួសារទទួលសាច់គោគូរបានមូលនិធិហ្សាកាត់អាមេរិក

ក្រចេះ​៖ កាលពីថ្ងៃសុក្រទី​០១ ខែ​ កញ្ញា ឆ្នាំ ២០១៧ ដែលជាថ្ងៃប្រារព្វពិធីហាជ្ជីរបស់បងប្អូនសាសនិក អ៊ីស្លាម ប្រធានមជ្ឈមណ្ឌលព័ត៍មានមូស្លីមកម្ពុជា លោក ស្លេះ ណាស៊ី ព្រមទាំងក្រុមការងារបាននាំយកគោគួរពានដែលជាអំណោយរបស់សប្បុរស់ជនមូស្លីមនៅសហរដ្ធអាមេរិចតាមរយះមូលនិធិហ្សាកាត់នៃសហរដ្ធអាមេរិច ទៅចែកជូនប្រជាពលរដ្ធខ្មែរអ៊ីស្លាមទីទាល់ក្រ ចំនួនបីភូមិ គឺភូមិ សំបួរអូរកណ្តុរ  អុរទូរ និង ភូមិ វាលវិហារ ដែលស្ថិតនៅ ស្រុកស្នូល និង​ចិត្របូរី នៃខេត្តក្រចេះ។

​​នៅក្នុងឱកាសនោះ លោក ស្លេះ​ ណាស៊ី​ ប្រធានមជ្ឈមណ្ឌលព័ត៍មានមូស្លីមកម្ពុជាក្នុងនាមជាតំណាងរបស់មូលនិធិហ្សាកាត់នៃសហរដ្ធអាមេរិចដែលជាម្ចាស់ជំនួយបានលើកឡើងថាជារៀងរាល់ឆ្នាំមូលនិធិហ្សាកាត់សហរដ្ធអាមេរិចតែងតែសហការជាមួយមជ្ឈមណ្ឌលព័ត៍មានមូស្លីមកម្ពុជាក្នុងការផ្តល់ជាថវិការក៏ដូចជាគោគូពានសម្រាប់ចែលជូនប្រជាពលរដ្មខ្មែរអ៊ីស្លាមក្រីក្រនៅកម្ពុជា។

 

លោក ស្លេះ​ ណាស៊ី បន្ថែមថា ​បើទោះបីជាគោគួពានដែលចែលជូននៅពេលនេះ មិនបានច្រើនហូរហៀរក្តី ក៏វាអាចជួយកាត់បន្ថយដល់ការចំនាយរបស់បងប្អូនមូស្លីមទីទ័លក្របានមួយរយះផងដេរ។ប្រជាពលរដ្ធខ្មែរ អ៊ីស្លាមដែលបានទទួលនូវគោគួពាននៅពេលនេះបានសម្តែងនូវទឹកចិត្តរំភើប សប្បាយរីករាយ ព្រមទាំងលើកឡើងនូវការថ្លែងអំណរគុណដល់សប្បុរសជន មូលនិធិហ្សាកាត់នៃសហរដ្ធអាមេរិច ក៏ដូចជាក្រុមការងារមជ្ឈមណ្ឌលព័ត៍មានមូស្លីមកម្ពុជា ដែលបានយកគោគួរពានមកចែកជូនពួកគាត់នៅក្នុងថ្ងៃប្រារព្វពិធីបុណ្យហាជ្ជីនេះ។

សូមជម្រាប់ជូនផងដែរថាគោរគួពានដែលចែកជូននាពេលនេះមានចំនួន១៥ក្បាល់រួមជាមួយថវិការមួយចំនួនទៀត។ក្រៅតែពីផ្តល់នូវគោគួពាន មូលនិធិហ្សាកាត់នៃសហរដ្ធអាមេរិចតាមរយះមជ្ឈមណ្ឌលព័ត៍មានមូស្លីមកម្ពុជាក៏ធា្លប់បានផ្តល់ជំនួយផ្សេងៗទៀតជាច្រើនសម្រប់ជួយដល់សហគមន៍ខ្មែរអ៊ីស្លាមនៅកម្ពុជាដែលមានដូចជា ការសាងសង់វិហារឥស្លាម សាលារៀន អណ្តូងទឹក និងអំណោយផ្សេងៗទៀតផងដេរ។

អត្ថបទ ៖ ស្រេន ​ឡាវី

About cadmin

Leave a Reply